**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ការផ្សងប្រផ្នូលតាមរយៈសម្រក់ទៀនជ័យ បង្ហាញថាបណ្ដាខេត្ត រាជធានីទាំង២៥ នៅឆ្នាំ២០២៤ នឹងមានទឹកភ្លៀងមធ្យមនៅដើមឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន

ភ្នំពេញ៖ យោងតាមលទ្ធផលបានមកពីការផ្សងប្រផ្នូលតាមរយៈសម្រក់ទៀនជ័យ ដើម្បីចង់ដឹងនៅ ឧទកៈធារា ឬដំណើរទឹកភ្លៀងស្រាប់ឆ្នាំក្រោយ(ឆ្នាំ២០២៤) បានបង្ហាញថា បណ្ដាខេត្ត រាជធានីទាំង២៥នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងមានទឹកភ្លៀងមធ្យមនៅដើមឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

ក្នុងព្រះរាជពិធីសម្រក់ទៀនជ័យ ដើម្បីបួងសួងព្យាករណ៍អំពីឧទក:ធារា ឬដំណើរទឹកភ្លៀង ត្រូវបានបា្ររព្ធធ្វើឡើងក្នុងព្រះបរមរាជវាំង កាលពីរាត្រីពេញបូរមី ថ្ងៃ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៣ ដែលជាថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រយាងថ្វាយគ្រឿងសក្ការ:បូជា ដល់ព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិមួយម៉ឺនលោកធាតុក្នុងព្រះរាជពិធីនេះរួចមក ការបួងសួងចង់ដឹងអំពីដំណើរទឹកភ្លៀងដែលបង្អុរធ្លាក់លើប្រថពីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង២៥ខេត្ត រាជធានីក្នុង ឆ្នាំ២០២៤ខាងមុខ ទទួលបានលទ្ធផល រួមមាន៖ ១-ខេត្តកណ្ដាលដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២-ខេត្តកំពត ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៣-ខេត្តកំពង់ចាម ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀធ្លាក់ច្រើន។ ៤-ខេត្តកំពង់ធំ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៥-ខេត្តកំពង់ឆ្នាំង ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន និងចុងឆ្នាំមានទឹក ភ្លៀងធ្លាក់មធ្យម។ ៦-ខេត្តកំពង់ស្ពឺ ដើមឆ្នាំ កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម។ ៧-ខេត្តកែប ដើមឆ្នាំនិង កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៨-ខេត្តកោះកុង ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៩-ខេត្តក្រចេះ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១០-ខេត្តតាកែវដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១១-ខេត្តបាត់ដំបង ដើមឆ្នាំមានទឹក ភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១២-ខេត្តបន្ទាយមានជ័យដើមឆ្នាំមានទឹកភ្លៀង ធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៣-ខេត្ត ប៉ៃលិន ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់តិចនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៤-ខេត្តពោធិ៍សាត់ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ មានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៥-ខេត្តព្រៃវែង ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។១៦-ខេត្តព្រះវិហារ ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀង ធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។១៧-រាជធានីភ្នំពេញ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។១៨-ខេត្តមណ្ឌលគិរី ដើមឆ្នាំនិង កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៩-ខេត្តរតនគិរី ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២០-ខេត្ត ស្វាយរៀង ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំ មានទឹកភ្លៀងធ្លាក់ច្រើន។
២១-ខេត្តសៀមរាប ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យមនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។២២- ខេត្តស្ទឹងត្រែង ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។២៣-ខេត្តព្រះសីហនុ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម។២៤-ខេត្តឧត្ដរមានជ័យ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិចកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៥-ខេត្តត្បូងឃ្មុំ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។គួរបញ្ជាក់ដែរថា តាមទំនៀមទម្លាប់ខ្មែរយើង ជារៀងរាល់ឆ្នាំនៅរាត្រីថ្ងៃទី២ នៃព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានរៀបចំព្រះរាជពិធីសម្រក់ទៀនជ័យ បួងសួងព្យាករណ៍អំពីដំណើរទឹកភ្លៀង ទៅតាមលក្ខណ:ជំនឿប្រពៃណីខ្មែរ ដោយធ្វើការទស្សន៍ទាយ តាមរយៈការបន្តក់ទៀនពីក្បាលទៅកន្ទុយនាគ ដែលមានតាំងពីបុរាណ កាលរៀងមក ដើម្បីផ្សងចង់ដឹងអំពីទឹកភ្លៀងនាឆ្នាំខាងមុខ។

អត្ថបទដែលជាប់ទាក់ទង