**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តម លី ចាន់សុភក្តី អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីយុទ្ធសាស្រ្តសម្រាប់ការចូលរួមរបស់អ្នកប្រើប្រាស់ទិន្នន័យ និងការប្រើប្រាស់ថ្នាលទិន្នន័យរាយការណ៍សូចនាករ SDGs


ភ្នំពេញ៖ ឯកឧត្តម លី ចាន់សុភក្តី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងផែនការ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី យុទ្ធសាស្រ្តសម្រាប់ការចូលរួមរបស់អ្នកប្រើប្រាស់ទិន្នន័យ និងការប្រើប្រាស់ថ្នាលទិន្នន័យរាយការណ៍សូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅទីស្តីការក្រសួងផែនការ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ទ្រី ឫទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា តំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

នៅក្នុងសិក្ខាសាលានេះ ឯកឧត្តម លី ចាន់សុភក្តី បានគូសបញ្ជាក់ពី វិទ្យាស្ថានជាតិស្ថិតិ គឺជាស្ថាប័នស្ថិតិ ជាតិថ្នាក់កណ្តាលរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកក្នុងការប្រមូលទិន្នន័យ ការវិភាគ ចងក្រង និងផ្សព្វផ្សាយទិន្នន័យស្ថិតិ ព្រមទាំងមានតួនាទីដឹកនាំរៀបចំគោលនយោបាយអភិវឌ្ឍន៍ស្ថិតិផ្លូវការ រួមទាំងការងារសម្របសម្រួលនៅក្នុងប្រព័ន្ធស្ថិតិជាតិ និងផ្តល់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិយ៉ាងទូលំទូលាយនៅក្នុងវិស័យស្ថិតិ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសាកល។

មិនតែប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថិតិរបស់អ្នកប្រើប្រាស់ វិទ្យាស្ថានជាតិស្ថិតិក៏ដូចជាអង្គភាពស្ថិតិនៅក្នុងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត របស់រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការបោះពុម្ព និងផ្សព្វផ្សាយទិន្នន័យស្ថិតិផ្លូវការរបស់ខ្លួនសម្រាប់ផ្តល់ដល់អ្នកប្រើប្រាស់ទូទៅ។ ស្របពេលដែលកម្ពុជា បានធ្វើកំណែទម្រង់គួរឲ្យកត់សម្គាល់លើការវិនិយោគ ការគ្រប់គ្រងវិស័យសាធារណៈ និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្ថិតិ ក៏នៅមានបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធទៅនឹងតម្រូវការផលិតទិន្នន័យ ដែលមានលក្ខណៈបំបែកលម្អិត ជាមួយនឹងភាពខ្វះខាតធនធាន និងតម្រូវការនូវប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ប្រកបដោយភាពរឹងមាំ និងមានចូលរួមគាំទ្រយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់សម្រាប់ស្ថិតិ។ ការពង្រឹងសមត្ថភាពស្ថិតិ ការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រព័ន្ធស្ថិតិជាតិ នៅតែជាអាទិភាពបន្ត ដើម្បីធានាការប្រើប្រាស់ទិន្នន័យក្នុងការគាំទ្រដល់ការតាក់តែងគោលនយោបាយ និងការធ្វើសេចក្តីសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាលទទួលបាលទ្ធផលប្រកបដោយផ្លែផ្កា។

ឯកឧត្តម ទ្រី ឫទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានបកស្រាយអំពីសារៈសំខាន់នៃសិក្ខាសាលាផ្សព្វផ្សាយ ក្នុងគោលបំណងយល់ដឹងស្ថិតិផ្លូវការ និងផែនការសកម្មភាពនានា ដោយផ្អែកលើការប្រើប្រាស់ទិន្នន័យជាភស្តុតាងសម្រាប់រៀបចំផែនការ និងការតាក់តែងគោលនយោបាយតាមវិស័យ ជាពិសេសការតាមដានវឌ្ឍនៈភាព ឆ្ពោះទៅសម្រេចផែនយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG)។ ក្នុងន័យនេះ វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិនៃក្រសួង ស្ថាប័នពាក់ព័ន្ធ មានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលចងក្រង វិភាគ និងផ្សព្វផ្សាយទិន្នន័យស្ថិតិផ្លូវការរបស់ខ្លួន ជាពិសេសការបង្កើនទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងអ្នកផលិតទិន្នន័យប្រកបដោយលក្ខណៈជាប្រព័ន្ធ គឺជាការចាំបាច់បំផុត។

តាមរយៈសិក្ខាសាលាផ្សព្វផ្សាយដ៏មានសំខាន់នេះ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងផែនការ សង្ឃឹមយ៉ាងមុតមាំថានឹងមានការខិតខំធ្វើការរួមគ្នាជាប្រព័ន្ធ និងផ្តល់នូវឱកាសចែករំលែកបទពិសោធន៍រវាងគ្រូឧទ្ទេស និងអ្នកចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ថែមទាំងបានយល់ដឹងកាន់តែទូលំទូលាយ អំពីចរិកលក្ខណៈអ្នកផលិត អ្នកប្រើប្រាស់ទិន្នន័យ អ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ឆ្ពោះទៅសម្រេចបានការប្រើប្រាស់យុទ្ធសាស្រ្តសម្រាប់ការចូលរួមរបស់អ្នកប្រើប្រាស់ទិន្នន័យ និងការប្រើប្រាស់ថ្នាលទិន្នន័យរាយការណ៍សូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់ប្រសិទ្ធភាពការផ្សព្វផ្សាយទិន្នន័យស្ថិតិជាតិកាន់តែមានប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង