**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តម ប៉ែន បូណា ផ្ដល់គន្លឹះ៥ចំណុចដើម្បីបើកផ្លូវឱ្យវិទ្យុអាសុីសេរីអាចសម្ភាសអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យផ្សេងទៀត

ភ្នំពេញ៖ ប្រសិនបើវិទ្យុអាសុីសេរី ចង់ទទួលបានការផ្ដល់កិច្ចសម្ភាសពីអ្នកនាំពាក្យរាជរដ្ឋាភិបាលមែននោះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងដែលកំពុងកាន់តួនាទីជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្ដល់គន្លឹះងាយៗ៥ចំណុច។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ក្នុងន័យឆ្លើយតបទៅនឹងព័ត៌មានបែបវាយប្រហាររបស់វិទ្យុមួយនេះថា«បើចង់ឱ្យអ្នកនាំពាក្យផ្ដល់បទសម្ភាស មិនពិបាកទេ»។

បើតាមឯកឧត្តម ប៉ែន បូណា គន្លឹះទាំង៥ដែលជួយបើកផ្លូវឱ្យអាសុីសេរី អាចសម្ភាសបាននោះ រួមមាន ទី១-ត្រូវគោរពច្បាប់កម្ពុជា ទី២-ត្រូវគោរពវិជ្ជាជីវៈសារព័ត៌មាន ទី៣-ត្រូវមានក្រមសីលធម៌ក្នុងការផ្សាយព័ត៌មាន ទី៤-កុំនិយាយបំផ្លើស បំភ្លៃ តាមទំនើងចិត្ត និងទី៥-ឈប់ផ្សាយព័ត៌មានបែបញុះញង់ និងបន្ទាបបន្ថោកប្រទេសជាតិខ្លួនឯងតទៅទៀត។

ឯកឧត្តក៏បានសង្កត់ធ្ងន់ទៀតថា«ចំណុចទាំង ៥ ដូចបានលើកឡើងខាងលើនេះមិនពិបាកធ្វើទេ ប្រសិនបើយើងជាអ្នកសារព័ត៌មានវិជ្ជាជីវៈ និងមានបេះដូងជាខ្មែរ»។

ប្រតិកម្មពីប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីវិទ្យុអាសុីសេរី បានចេញផ្សាយព័ត៌មានមួយក្រោមចំណងជើងថា«មន្ត្រីនាំពាក្យរដ្ឋាភិបាលអាណត្តិថ្មីរងការរិះគន់ថា ខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី»។

បើតាមឯកឧត្តម ប៉ែន បូណា ដែលមានបទពិសោធន៍ចាស់វស្សាក្នុងវិស័យសារព័ត៌មាន និងធ្លាប់កាន់តួនាទីជាប្រធានក្លិបអ្នកកាសែតផងនោះ ព័ត៌មានរបៀបដូចដែលអាសុីសេរីបានផ្សាយខាងលើនេះ មិនបានឆ្លុះបញ្ចាំងពីវិជ្ជាជីវៈត្រឹមត្រូវរបស់អ្នកកាសែតឡើយ ដោយឯកឧត្តមបានគូសបញ្ជាក់ត្រឡប់ទៅវិញថា«បានប្រើពាក្យសុទ្ធតែ <ក្រុមអ្នកសារព័ត៌មាន> តែរកអ្នកសារព័ត៌មានពិតប្រាកដមកសម្ភាសន៍មិនបាន។ នៅកម្ពុជាមានអ្នកសារព័ត៌មានរាប់ពាន់នាក់ឯណោះ ហើយពួកគេគ្មានបញ្ហាដូចពួកលោកទេ សូមកុំយកឈ្មោះពួកគេទៅប្រើ»។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃដែលរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញដំណើរបម្រើជាតិមាតុភូមិ និងប្រជាជនមកនោះ ភាពមមាញឹកប្រចាំថ្ងៃ របស់ឯកឧត្តម ប៉ែន បូណា ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ រួមទាំងថ្ងៃសំរាកបុណ្យជាតិ និងអន្តរជាតិ គឺផ្ដល់បទសម្ភាសន៍ជូនអ្នកកាសែត ទាំងតាមទូរសព្ទ តាមបណ្ដាញសង្គម និងកិច្ចសម្ភាសផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង