****ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​

សម្តេចធិបតី ឲ្យក្រសួងការងារ សហការជាមួយវិស័យឯកជន ផ្សព្វផ្សាយជូនពលរដ្ឋពីគោលនយោបាយ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងការងារ សហការជាមួយវិស័យឯកជន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីគោលនយោបាយនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨ ១៩០ នាក់ នៅខេត្តកណ្តាល នាថ្ងៃទី២ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «គោលនយោបាយដែលយើងដាក់ចេញសម្រាប់បណ្ដុះបណ្ដាលបងប្អូនប្រជាពលរដ្ឋមួយលានប្រាំសែននាក់ ដែលការបណ្ដុះបណ្ដាលនេះគឺផ្ដោតទៅលើយុវជនកូនចៅប្រជាពលរដ្ឋអាយុ ១៥ ឆ្នាំឡើង ហ្នឹងហើយអ្នកដែលត្រូវទទួលផល ។ ចំពោះបងប្អូនកម្មករ កម្មការិនីក៏អាចទទួលផលបានដែរ ជាពិសេសធ្វើយ៉ាងណាជួយសម្រួលភាពងាយស្រួលដល់កម្មករ-កម្មការិ នីដែលកំពុងបំពេញការងារតាមរោងចក្រ សហគ្រាសនានា អាចមានពេលវេលាគ្រប់គ្រាន់ទទួលបានការបណ្ដុះបណ្ដាលនេះសំដៅបង្កើនសមត្ថភាពវិជ្ជាជីវៈដល់កម្មករ»។

សម្តេចធិបតីថ្លែងថា នៅក្នុងរោងចក្រមួយបងប្អូនមិនបាច់ប្ដូរការងារ តែបងប្អូនអាចទទួលការបណ្ដុះបណ្ដាលបន្ថែម នៅមុខជំនាញដើម្បីឡើងតួនាទី ឡើងសមត្ថភាព ឡើងប្រាក់ខែរបស់ខ្លួន។ សម្ដេចថា ការបណ្ដុះបណ្ដាលនេះគឺមិនបង់លុយទេ ពិសេសគឺទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល បន្ថែមទៀតសម្រាប់អ្នកមានបណ្ណក្រីក្រ កូនចៅប្រជាពលរដ្ឋក្រីក្រ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា «យើងចង់បង្រៀនបងប្អូនឱ្យចេះស្ទូចត្រី ចៀសជាងយើងឱ្យត្រីតែគាត់ហូប ។ យើងក៏អាចរៀបចំនៅពេលយប់ នៅចុងសប្តាហ៍ដើម្បីឱ្យបងប្អូនកម្មការិនីយើងអាចទៅរៀនបាន»។

សម្តេចធិបតី លើកឡើងថា ការបណ្ដុះបណ្ដាលនេះមានមុខជំនាញ ៣៨ នៅក្នុងវិស័យចំនួន១០ ហើយមានមុខ ជំនាញ ៣៨ សម្រាប់បងប្អូនជ្រើសរើស។ សម្ដេចធិបតីថា ការងារបណ្ដុះបណ្ដាលនេះយើងដាក់ទិសដៅ «ចប់ ចេះ មានការងារ» ដែលបើត្រឹមតែមួយចប់ហើ យមិនចេះគឺយ៉ាប់ ដូចនេះ ត្រូវយកចិត្តទុកដាក់លើបញ្ហាគុណភាព និងជំជំនាញ៕

អត្ថបទដែលជាប់ទាក់ទង