**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

មន្ត្រីជំនាញសុខាភិបាល៖ ត្រឹមរយៈពេល២ខែចុងក្រោយនេះ ជំងឺគ្រុនឈាមបានរកឃើញជាង ១ម៉ឺនករណី

ភ្នំពេញ៖ មន្ត្រីជំនាញសុខាភិបាល បានឱ្យដឹងថា គិតត្រឹមរយៈពេល ២ខែចុងក្រោយនេះ ជំងឺគ្រុនឈាមបានរកឃើញចំនួន១៣០០០ ករណី ប៉ុន្តែស្ថិតនៅក្នុងកម្រិតមួយអាចគ្រប់គ្រងបាននៅឡើយ ខណៈមកដល់ពេលនេះ ចំនួននៃការរកឃើញនៃករណីជំងឺគ្រុនឈាមក៏មាន ការថយចុះផងដែរ។ នេះបើយោងតាមក្រសួងព័ត៌មាន។ លោកវជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិ បាល បានឱ្យដឹងថា ត្រឹមរយៈពេល ២ខែ ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ករណីជំងឺគ្រុនឈាមបានរកឃើញជាង១៣០០០ ខណៈតាំងពីដើម ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៧ ខែសីហា គឺមានត្រឹមតែ

១ម៉ឺនករណីប៉ុណ្ណោះ។ លោកវេជ្ជបណ្ឌិតបន្ថែមថា តួលេខជំងឺគ្រុនឈាមដែលបានរកឃើញនេះ មានចំនួនច្រើនជាងពេលកន្លងមក ក្នុងនោះក៏មានអ្នកស្លាប់បាត់បង់ជីវិត ហើយការកើនឡើងនេះ ដោយសារជំងឺ គ្រុនឈាមនេះ តែងតែមានការឆ្លងច្រើន ក្នុងរយៈពេល ៥ឬ ៦ ឆ្នាំម្តង ព្រោះវាជាវដ្តនៃជំងឺដែលឆ្លងពីមូសខ្លា។ ប៉ុន្តែយ៉ាងណាក៏ដោយ ករណីដែលកើនឡើងច្រើននាពេលនេះ ស្ថិត នៅក្នុងកម្រិតមួយអាចគ្រប់គ្រងបាន។ លោកវេជ្ជបណ្ឌិត ក៏បានស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ចូលរួមបន្ថែមទៀត ធ្វើយ៉ាងណាលុបបំបាត់នូវជំងឺគ្រុនឈាម ពិសេសប្រជាពលរដ្ឋត្រូវតែបង្កើនការប្រុងប្រយ័ត្ន ដោយត្រូវតែសម្អាតបរិស្ថានជុំវិញ

ផ្ទះឱ្យស្អាត គេងក្នុងមុង និងដាក់ថ្នាំអាប៊ែតក្នុងពាង ឬអាងទឹកដើម្បីកុំឱ្យកើតមូសជាដើម ។ លោកវេជ្ជបណ្ឌិតក្រើនរំលឹកថា ប្រសិនបើអ្នកណាម្នាក់ក្តៅខ្លួន សូមនាំទៅមន្ទីរពេទ្យ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ ព្រោះជំងឺនេះមានរយៈពេលព្យាបាលតែ ៤៨ ម៉ោងទេ ហើយបើលើសពីនេះ គឺអាចពិបាកក្នុងការព្យាបាល។ សំណូមពរឱ្យប្រជាជនបន្តរស់នៅអនាម័យជុំវិញផ្ទះ និងលាងសម្អាតពាងទឹកឱ្យបានពីរឬមួយដងក្នុងមួយសប្តាហ៍ ហើយក្នុងករណីដែលមានភ្នាក់ងារមន្ត្រីសុខាភិបាល ចុះទៅត្រូវឱ្យពួកគាត់ដាក់ថ្នាំអាប៊ែត។ ដោយឡែកសំរាមសំបកកំប៉ុង ត្រឡោក ដូងស្នូល ចានដាក់ទឹកសត្វជាដើម គឺត្រូវផ្កាប់វា កុំឱ្យមានទឹកដក់ ដែលអាចកើត ទៅជាដង្កូវទឹក។ ហើយប្រសិនបើករណីសង្ស័យថានរណា ក្នុងក្រុមគ្រួសារសង្ស័យដែលកើតជំងឺគ្រុន ឈាមសូមព្យាយាមកុំព្យាបាលដោយខ្លួនឯង ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ព្រោះមិនថាមនុស្សចាស់ឬកូនក្មេង ក៏អាចកើតជំងឺនេះផងដែរ។ កាលពីពេលថ្មីៗនេះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិ បាល បានអំពាវនាវឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តវិធានការសុខា ភិបាលនានា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការយល់ដឹង អំពីវិធានការបង្ការជំងឺឆ្លងនានាតាមរយៈបង្កើនការអប់រំផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ទៅដល់បុគ្គលគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ សូមបញ្ជាក់ថា គិតត្រឹមរយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមចំនួន៤ ៦៦៨ករណី និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន១០ករណី ដែលមានការកើនឡើងជិត២ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជំងឺគ្រុនឈាមមានរោគសញ្ញាដូចជា៖ ក្តៅខ្លួនចាប់ពី

៣៩ ដល់៤០អង្សាសេ មុខក្រហម ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ ចង់ក្អួតរឺក្អួត ឈឺពោះ ឈឺសាច់ដុំនិងសន្លាក់ដៃជើង មានស្នាមអុចៗក្រហមលើស្បែក និងហូរ ឈាមតាមអញ្ចាញធ្មេញជា ដើម ហើយភ្នាក់ងារចម្លងជំងឺគ្រុនឈាមគឺមូសខ្លាញី៕

អត្ថបទដែលជាប់ទាក់ទង