**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

មន្ត្រី៖ រយៈពេល៥ខែ ឆ្នាំនេះ ក្រសួងរៀបចំដែនដីផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន ១ ៤៦៣គម្រោង ទុនវិនិយោគ ជាង ២ ២៧០លានដុល្លារ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឡៅ ទិព្ធសីហា បានបញ្ជាក់ឲ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០២៣នេះ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាត ឲ្យសាងសង់ចំនួន ១,៤៦៣គម្រោង ក្នុងទុនវិនិយោគ ជាង២,២៧០លានដុល្លារ កើនឡើង១៣៨ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឡៅ ទិព្ធសីហា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា» ដែលរៀបចំឡើង ដោយរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោក ឡៅ ទិព្ធសីហា បានបញ្ជាក់ថា “ពាក់ព័ន្ធជាមួយនឹងការងារផ្ដល់លិខិតអនុញ្ញាសាងសង់ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងរយៈពេល៥ខែ គឺក្រសួងផ្ដល់លិខិតអនុញ្ញាតឲ្យសាងសង់ចំនួន ១ ៤៦៣គម្រោង មានផ្ទៃក្រឡាជាង៥លានម៉ែត្រការ៉េ ហើយមានទុនវិនិយោគ ជាង ២ ២៧០លានដុល្លារ បើប្រៀបធៀបនឹងរយៈពេល៥ខែ ឆ្នាំ២០២២ កើនឡើង១៣៨.៥២%”។

មន្ដ្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការកើនឡើងនេះ ស្របជាមួយនឹងការវាយតម្លៃ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា វិស័យសំណង់នឹងមានកំណើន។

លោក ឡៅ ទិព្ធសីហា បានឲ្យដឹងទៀតថា ពាក់ព័ន្ធជាមួយនឹងសំណង់អគារខ្ពស់ ចាប់ពី៥ជាន់ឡើងទៅ គឺមានចំនួន ២ ៥៨៦អគារ ក្នុងនោះ នៅរាជធានីភ្នំពេញ ចំនួន១ ៧១១អគារ ខេត្តព្រះសីហនុ ចំនួន ៦៩០អគារ នៅខេត្ដបន្ទាយមានជ័យចំនួន១៤២អគារ និងខេត្ដផ្សេងៗ ចំនួន៤៣អគារ។

ចំនួនអគារមានកម្ពស់ ចាប់ពី៥ជាន់ឡើងទៅ នៅទូទាំងប្រទេស មាន៖
* អគារចាប់ពី ៥ជាន់ទៅ៩ជាន់ មានចំនួន ១ ៤៦៣អគារ
* អគារចាប់ពី ១០ជាន់ទៅ១៩ មានចំនួន ៧០៥អគារ
* អគារចាប់ពី ២០ជាន់ទៅ២៩ មានចំនួន ២៣៤អគារ
* អគារចាប់ពី ៣០ជាន់ទៅ៣៩ មានចំនួន ១៣២អគារ
* អគារចាប់ពី ៤០ជាន់ឡើង មានចំនួន ៥២អគារ។

ដោយឡែក គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរី មានចំនួន ៥៤៧គម្រោង។ សំណង់លំនៅឋានប្រភេទល្វែងមានចំនួន ៤០ ៩១៧ខ្នង។

បើតាមលោក ឡៅ ទិព្ធសីហា តាមទិន្នន័យជំរឿនប្រជារាស្ដ្រឆ្នាំ២០០៨ កម្ពុជានឹងមានប្រជាជនប្រមាណជាង ១៨លាននាក់ នៅឆ្នាំ២០៣០ នឹងមានតម្រូវការលំនៅឋានថ្មី ប្រមាណជាង១.‌១លានបន្ថែមទៀត។ ក្នុងនោះ សម្រាប់រាជធានីភ្នំពេញ ទីក្រុង និងទីប្រជុំជន មានតម្រូវការប្រមាណ ៨០ម៉ឺនលំនៅឋាន បើគិតជាមធ្យមមានតម្រូវការលំនៅឋាន ប្រមាណជាង ៥ម៉ឺនលំនៅឋានក្នុង១ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង