**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ព្រះករុណា ព្រះមហាក្សត្រ ទ្រង់សម្ដែងនូវព្រះរាជហឫទ័យអបអរសាទរក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហនុ ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រកម្ពុជាបានសម្ដែងនូវព្រះរាជហឫទ័យសោមនស្សរីករាយ និងចូលរួមអបអរសាទរការ​បើកទំព័រ ប្រវត្តិសាស្ត្រថ្មី ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងពិធី​ប្រកួត​កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលរៀបចំបានយ៉ាងល្អ​ត្រចះ​ត្រចង់​មិនធ្លាប់មានពីមុនមក ស្របពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលគ្រឿងឥស្សរិយយស មរតកអូឡាំពិកអន្តរជាតិផងនោះ។
ក្នុងព្រះរាជសារលិខិតចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ផ្ញើជូនសម្ដេច​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមាន​ព្រះរាជឱង្ការថា «សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏​ជ្រាលជ្រៅបំផុត ខ្ញុំមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួមអបអរ​សាទរ​ការបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុង​ពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលរៀបចំ​បាន​យ៉ាងល្អត្រចះត្រចង់មិនធ្លាប់ មានពីមុនមក ស្របពេលដែល សម្តេចអគ្គមហាសេនា​បតី​តេជោ បានទទួលគ្រឿងឥស្សរិយយស មរតកអូឡាំពិកអន្តរជាតិ ដែលជាគ្រឿងឥស្ស​រិ​យ​យសខ្ពស់បំផុត របស់ចលនាអូឡាំពិកអន្តរជាតិ ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ»។ ព្រះអង្គបានព្រះរាជឱង្ការបន្តថា «ខ្ញុំសូមកោតសរ​សើរ​ដ៏កក់ក្តៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលជា មេដឹកនាំទទួល​ខុស​ត្រូវខ្ពស់លើជោគវាសនាជាតិ មានគុណបំណាច់ដ៏ធំធេង ប្រកបដោយវីរភាព ដ៏ខ្ពង់​ខ្ពស់ ។ សម្តេចអគ្គមហាសេនាបតីតេជោ ពិតជាអគ្គមគ្គុទ្ទេសដ៏ឆ្នើម ប៉ិនប្រសប់ និង ឈ្លាស​វៃ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មាន​ស្ថិរភាព​សង្គម ដែលជាការនាំឱ្យប្រជារាស្ត្រទទួលបានសេចក្តីសុខសន្តិភាព និងមាន​ការអភិវឌ្ឍ​ជាតិដ៏ត្រចះ ត្រចង់លើគ្រប់វិស័យ ជាពិសេសបានជំរុញចលនាកីឡាជាតិ​ឱ្យ​មានភាពរីកចម្រើន»។
ព្រះមហាក្សត្រ ព្រះអង្គក៏បានប្រសិទ្ធពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ព្រមទាំង ក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗ​ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបាន​ប្រកប​តែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។ សូម សម្តេចអគ្គ​មហា​សេនាបតីតេជោ ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ។

អត្ថបទដែលជាប់ទាក់ទង