**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ម្ចាស់ភោជនីយដ្ឋានចំនួន៩ នៅខេត្តពោធិ៍សាត់ ធ្វើពហិការមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃជាដាច់ខាត បើទោះបីជាភ្ញៀវកម្មង់ និងឱ្យតម្លៃថ្លៃក៏ដោយ

ភ្នំពេញ៖ តាមរយៈការផ្សព្វផ្សយការយល់ដឹងពីគុណតម្លៃរបស់សត្វព្រៃ និងការប្រឈមមុខនឹងផ្លូវច្បាប់ចំពោះការយកសាច់សត្វព្រៃមកលម្អិតធ្វើម្ហូបលក់ដល់ភ្ញៀវពិសារ គឺមានម្ចាស់ភោជនីយដ្ឋានចំនួន៩ នៅខេត្តពោធិ៍សាត់បានប្រកាសធ្វើពហិការមិនយកសាច់សត្វព្រៃមកធ្វើម្ហូបជាដាច់ខាត បើទោះបីជាភ្ញៀវកម្មង់ និងឱ្យតម្លៃថ្លៃក៏ដោយ។

ជាមួយគ្នានឹងការបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តពោធិ៍សាត់នេះ ក្រៅពីម្ចាស់ភោជនីយដ្ឋានទាំង៩ខាងលើ សិស្សានុសិស្ស ប្រជាពលរដ្ឋ បានសន្យានឹងពាំនាំការយល់ដឹងរបស់ខ្លួនពីអត្ថប្រយោជន៍ នៃធនធានធម្មជាតិ និងសត្វជីវិតសត្វព្រៃ ជូនដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់ខ្លួនផងដែរ។

បើគិតមកដល់ពេលនេះមានភោជនីយដ្ឋានជាង៥០កន្លែង នៅក្នុងខេត្តចំនួន៧ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី និងពោធិ៍សាត់ ការប្ដេជ្ញាមិនលក់ម្ហូបដែលធ្វើពីសាច់សត្វព្រៃឡើយ ដើម្បីចូលរួមក្នុងការកាត់បន្ថយការបរបាញ់ និងសម្លាប់សាច់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ និងអភិរក្សសត្វព្រៃ។

ដើម្បីជាការលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំង៩នេះ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានប្រគល់ប័ណ្ណសសើរដល់ម្ចាស់ភោជនីយដ្ឋាន ព្រមទាំងចុះបិទស្ទីកឃ័រផ្សព្វផ្សាយពីសារសំខាន់នៃសត្វព្រៃនៅតាមភោជនីយដ្ឋានផងដែរ។

បើតាមលោក ឆន សុផាន់ណារ៉េត ជាម្ចាស់ភោជនីយដ្ឋានម្លប់ស្វាយ ដែលមានទីតាំងនៅភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ បានបញ្ជាក់ថា ការលក់សាច់សត្វព្រៃឱ្យអតិថិជនរបស់ខ្លួនអាចបណ្ដាលឱ្យពួកគាត់ឆ្លងជំងឺជាច្រើនប្រភេទ ហើយនឹងធ្វើឱ្យពួកគេប្រឈម នឹងហានិភ័យមួយចំនួនផងដែរ។ សត្វព្រៃរស់នៅក្នុងព្រៃ ហើយបរិស្ថានរស់នៅរបស់ពួកគេពុំមានការគ្រប់គ្រងបានដិតដល់ ដូចជាសត្វចិញ្ចឹមនៅក្នុងកសិដ្ឋាននោះឡើយ ពីព្រោះសត្វព្រៃងាយនឹងឆ្លងប៉ារ៉ាស៊ីត មេរោគ និងគ្រោះ ថ្នាក់ផ្សេងទៀតដែលរកមិនឃើញនៅក្នុងសាច់សត្វដែលចិញ្ចឹមក្នុងកសិដ្ឋាន។

លោកបានបន្តថា ខេត្តពោធិ៍សាត់សក្តានុពលច្រើន ហើយការការពារព្រៃឈើ និងព្រៃឱ្យបានគង់​វង្ស នឹងធ្វើឱ្យប្រជាពលរដ្ឋនៅតាមតំបន់ដែលមានវត្តមានសត្វព្រៃ នឹងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច។

ភោជនីយដ្ឋានទាំង៩នោះរួមមាន៖ ភោជនីយដ្ឋាន ហេបភីណាយ, ភោជនីយដ្ឋាន មហាលាភ, ភោជនីយដ្ឋាន ច័ន្ទមណ្ណី មណ្ណីច័ន្ទសុខសាន្ត, ភោជនីយដ្ឋាន សេវេនឡាក់, ភោជនីយដ្ឋាន ហ្សារ៉ាកាហ្វេ, ភោជនីយដ្ឋាន ស្ទឹងមាស, ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្តស្លាមាស, ភោជនីយដ្ឋាន ម្លប់ស្វាយ និងភោជនីយដ្ឋាន កាហ្វេឡាហ្គូស៉ី។

គួរឱ្យដឹងថា សម្រាប់យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ ក្រសួងបរិស្ថាន បានបន្តឆ្ពោះមកកាន់ខេត្តនៅតាមជួរភ្នំក្រវាញ ក្នុងនោះបានជ្រើសរើសខេត្តពោធិ៍សាត់មុនគេ នៅក្នុងខេត្តចំនួន៦រួមមាន៖ ខេត្តកំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងប៉ៃលិន ដោយមានការសហការពីអង្គការមូលនិធិសកលដើម្បីធម្មជាតិ (WWF) ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍអន្តរជាតិ (USAID) អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) អង្គការអភិរក្សសកលប្រចាំកម្ពុជា (CI) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មូលនិធិម៉ាដក្សចូលីភីត (MJP) អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life) អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (FFI) អង្គការរីខូហ្វកម្ពុជា (RECOFTC)៕

អត្ថបទដែលជាប់ទាក់ទង