**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តមព្រុំ សុខា ៖ យើងមានថ្ងៃនេះដោយសារមានការដឹកនាំដ៏ឈ្លាសវៃត្រឹមត្រូវ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា

ក្រចេះ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះបានលើកឡើងថា យើងទាំងអស់គ្នាមានថ្ងៃនេះ ដោយសារការដឹកនាំដ៏ឈ្លាសវៃត្រឹមត្រូវ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សបានធ្វើឱ្យទេសជាតិមានសន្តិភាព និងការអភិវឌ្ឍលើវិស័យ។

ការថ្លែងបែបនេះ ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនប្រធានភូមិថ្មី ដែលមានឈ្មោះថា ភូមិព្រែកសណ្តាយ ស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ពីការចូលរួមរបស់ប្រជាពលរដ្ឋសមាជិកសមាជិកាប្រមាណជាង ៤៥០ នាក់កាលពីរសៀលថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០២៣  ។
ឯកឧត្តមបានបន្តថា សម្តេចតេជោហ៊ុនសែនបានដឹកនាំ ខិតខំកសាងស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ននានាជាច្រើន ពីបាតដៃទទេឱ្យរីកចម្រើនដុះដាលពាសពេញតំបន់លើផ្ទៃប្រទេស ក្នុងនោះដែរស្ថិរភាពជីវភាពសេដ្ឋកិច្ចប្រជាជន ក៏បាននឹងកំពុងភាពធូរធាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ដែលនេះសរបញ្ជាក់ឱ្យឃើញពីក្តីអាណិតស្រលាញ់ និងការយកចិត្តទុកដាក់ខ្ពស់ ស៊ូទ្រាំខាំស្មៅរួមសុខរួមទុក្ខជាមួយប្រជាជនខ្លួន មិនថាឋិតក្នុងកាលៈទេសៈណានោះទេ គណបក្សប្រជាជន និងសម្តេចតេជោ ហ៊ុន សែន នៅតែជាប់កៀកជិតនឹងប្រជាជន ។  “ ដូច្នេះយើងទាំងអស់គ្នាមិនត្រូវភ្លេចឡើយចំពោះគុណូបការៈ ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា“ ។

ឯកឧត្តមសូមឱ្យបន្តគាំទ្ររក្សាប្រៀបឈ្នះដោយបេះដូងយូរអង្វែង ទាំងនៅពេលបច្ចុប្បន្ននិងនាពេលអនាគត ជាពិសេសក្នុងឃុំព្រែកសាម៉ាន់នេះតែម្ដង ត្រូវប្តេជ្ញាបន្តរក្សាយកប្រៀបឈ្នះដាច់ ពង្រឹងសាមគ្គីភាព និងពូនជ្រុំជំនឿរឹងមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើនិងក្រើនរំលឹកដល់បេក្ខជនដែលនឹងជាប់ឈ្មោះដោយការពេញចិត្តបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ សូមកុំភ្លេចការជឿទុកចិត្តចំពោះម្ចាស់សន្លឹកឆ្នោត ខិតខំបំពេញការងារ និងដឹកនាំទទួលខុសត្រូវខ្ពស់លើតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវដឹកនាំផ្សព្វផ្សាយនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយភូមិឃុំមានសុខសុវត្ថិភាព ដើម្បីសហគមន៍មូលដ្ឋានទទួលបានសុខសុវត្ថិភាព ស្ថេរភាព និងការអភិវឌ្ឍរីកចម្រើន ។
ឯកឧត្តមបញ្ជាក់ថា ការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសប្រធានភូមិនាពេលនេះ គឺជាការអនុវត្តនីតិវិធីប្រជាធិបតេយ្យ ដើម្បីចូលរួមចំណែកស្ទាបស្ទង់ការជ្រើសរើសប្រធានភូមិ ដែលប្រជាជនស្រឡាញ់ ហើយជាប្រធានភូមិដែលល្អសម្រាប់ប្រជាជនដើម្បីបម្រើប្រជាជន សំដៅកសាងសុខសន្តិភាពក្នុងភូមិ ឃុំ ចូលរួមបន្តថែរក្សាការពារឱ្យបានគង់វង្សនូវសុខសន្ដិភាព កសាងអភិវឌ្ឍមូលដ្ឋានជំរុញវឌ្ឍនភាព និងវិបុលភាពសម្រាប់អនាគតរុងរឿងរបស់សង្គមជាតិ ។
គូសបញ្ជាក់ដែរថា ៖ ស្រុកឆ្លូងទទួលបានសេចក្តីសម្រេចពីក្រសួងមហាផ្ទៃ ដើម្បីបង្កើតភូមិរដ្ឋបាលថ្មីចំនួន ០៣ ក្នុងនោះមាន ៖ ភូមិត្រពាំងបេង និងភូមិព្រែកសណ្តាយ បំបែកចេញពីភូមិឈើទាលភ្លោះ នៃឃុំព្រែកសាម៉ាន់ និងភូមិស្រែផល បំបែកចេញពីភូមិល្វាធំ នៃឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ៕

អត្ថបទដែលជាប់ទាក់ទង