**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

បទវិភាគ៖ការចាប់ផ្តើមដ៏ល្អប្រសើរនៃការប្រើប្រាស់ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននាំមកនូវកម្លាំងជំរុញដល់សេដ្ឋកិច្ចពិភពលោក

ចំនួនអ្នកធ្វើទេសចរណ៍នៅទូទាំងប្រទេសចិនគឺ៣០៨លាននាក់ ដែលសម្រេចបាននូវចំណូលទេសចរណ៍ក្នុងស្រុក៣សែន៧ម៉ឺន៥ពាន់៨រយ៤៣លានយាន់ប្រាក់ចិន ទំហំលក់សំបុត្រភាពយន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺ៦ពាន់៧រយ៥៨លានយាន់ប្រាក់ចិន ដែលបានកើនឡើង១១,៨៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ហើយចំនួនបុគ្គលិកចេញចូលដែនដែលទទួលការពិនិត្យពីស្ថាប័នគ្រប់គ្រងអន្តោប្រវេសន៍ទូទាំងប្រទេសចិនបានកើនឡើង១២០,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ល។ ទិន្នន័យនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំថោះដែលចិនបានប្រកាសថ្មីបំផុតទាំងនោះបានបង្កើតការចាប់ផ្តើមដ៏ល្អប្រសើររបស់សេដ្ឋកិច្ចចិន ។
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទីមួយបន្ទាប់ពីការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិនឈានចូលដំណាក់កាលថ្មី “ប្រទេសចិនដ៏មានភាពរស់រវើក”បានត្រឡប់មកវិញក្នុងពេលឆាប់ៗ ទិន្នន័យដ៏ល្អប្រសើរបានបង្ហាញពីកម្លាំងរស់រវើកនៃការប្រើប្រាស់របស់ចិន ។
ច្រើនឆ្នាំកន្លងទៅនេះ ការប្រើប្រាស់ជាកម្លាំងជំរុញធំទីមួយនៃសេដ្ឋកិច្ចប្រទេសចិន ។ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើនៅចុងឆ្នាំទៅមិញបានលើកឡើងយ៉ាងច្បាស់លាស់ថា នៅឆ្នាំ២០២៣ ត្រូវតម្កល់ទុកការស្តារឡើងវិញនិងពង្រីកការប្រើប្រាស់ជាការងារអាទិភាព ។ ទន្ទឹមនឹងការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិនឈានចូលដំណាក់កាលថ្មី តំបន់នានាបានចេញវិធានការជំរុញការប្រើប្រាស់មួយចំនួនដូចជាចែកចាយប័ណ្ណប្រើប្រាស់និងរៀបចំធ្វើ “បុណ្យទំនិញសម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មី”ជាដើម ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មចិនក៏បានចាត់ទុកឆ្នាំ២០២៣ជា “ឆ្នាំជំរុញការប្រើប្រាស់”ផងដែរ ។ កត្តាច្រើនបែបយ៉ាងបានដើរតួនាទីចម្រុះ ដូច្នេះ “សប្តាហ៍មាស”នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះបានបង្ហាញពីតម្លៃរបស់វាម្តងទៀត ហើយពិភពលោកក៏បានចែករំលែកភាគលាភរបស់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ ។
ព្រមពេលជាមួយគ្នានេះ អ្នកទេសចរចិនកាន់តែច្រើនឡើងៗបានចេញទៅបរទេសដើម្បីអបអរសាទរ “បុណ្យចូលឆ្នាំថ្មីចិន” ។ តាមទិន្នន័យនៃស្ថាប័នពាក់ព័ន្ធឱ្យដឹងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចំនួនសរុបនៃបញ្ជីទិញសេវាកម្មទេសចរណ៍នៅបរទេសរបស់អ្នកទេសចរចិនបានកើនឡើង៦៤០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ ប្រព័ន្ធសារព័ត៌មានបរទេសបានលើកឡើងថា ការមកដល់នៃអ្នកទេសចរចិនចំនួនរាប់លាននាក់នឹងជំរុញឱ្យមុខរបរសណ្ឋាគារ ទេសចរណ៍និងពាណិជ្ជកម្មទូទាំងពិភពលោកងើបឡើងវិញដោយនឹងនរ ។
ក្នុងនាមជាបង្អួចមួយសម្រាប់សង្កេតមើលទីផ្សារប្រើប្រាស់របស់ចិន ការប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមានភាពកក់ក្តៅ ការនេះបាននាំមកនូវការចាប់ផ្តើមដ៏ល្អប្រសើរសម្រាប់ជំរុញសេដ្ឋកិច្ចពេញមួយឆ្នាំ ក៏ដូចជាបានបញ្ជាក់ម្តងទៀតថា លក្ខណៈពិសេសនៃទីផ្សារប្រើប្រាស់របស់ចិនដែលមានភាពធន់យ៉ាងខ្លាំងនិងសក្តានុពលដ៏គ្រប់គ្រាន់គឺមិនបានកែប្រែទេ ។
និយាយចំពោះសេដ្ឋកិច្ចពិភពលោក នេះជាដំណឹងល្អ ។ អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍ព្យាករណ៍កាលពីថ្ងៃទី២៥ខែមករាថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣នឹងធ្លាក់ចុះពីប្រហែល៣ភាគរយនៅឆ្នាំ២០២២ដល់១,៩ភាគរយ រីឯកំណើនសេដ្ឋកិច្ចចិននឹងឡើងដល់៤,៨ភាគរយ ។ វេបសាយកាសែត Financial Times របស់អង់គ្លេសបានចុះផ្សាយអត្ថបទនៅពេលថ្មីៗកន្លងទៅនេះថា បន្ទាប់ពីប្រទេសចិនបានកែសម្រួលវិធានការបង្ការជំងឺកូវីដ១៩ អ្នកប្រើប្រាស់ទាំងឡាយបាននាំគ្នាទៅចំណាយលុយ ការប៉ាន់ប្រមាណចំពោះតម្រូវការដែលស្តុកទុកជាយូរណាស់មកហើយ នឹងក្លាយជា“ក្តីសង្ឃឹមនៃការស្តារសេដ្ឋកិច្ចសកលឡើងវិញ” ។
បច្ចុប្បន្ននេះ បរិយាកាសអន្តរជាតិនៅតែមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញ មូលដ្ឋាននៃការស្តារសេដ្ឋកិច្ចចិនឡើងវិញមិនសូវរឹងមាំទេ ប៉ុន្តែប្រជាជនចិនមានជំនឿចិត្តនិងសមត្ថភាពជំរុញឱ្យសេដ្ឋកិច្ចចិនឆ្នាំ២០២៣បន្តងើបឡើងវិញ ។ ការចាប់ផ្តើមដ៏ល្អប្រសើរនៃការប្រើប្រាស់ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាទីចាប់ផ្តើមដ៏ល្អមួយ ហើយក៏បាននាំមកនូវកម្លាំងជំរុញដល់សេដ្ឋកិច្ចពិភពលោកដែលបាននិងកំពុងរងភាពលំបាកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង