**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា

រដ្ឋមន្ត្រីពាណិជ្ជកម្ម ផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ របស់សភាពាណិជ្ជកម្មកម្ពុជា និងសភាពពាណិជ្ជកម្មរាជធានី-ខេត្ត ឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងសភាពាណិជ្ជកម្មកម្ពុជាអាណត្តិទី៥ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យជន និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីដែលសមាជិកជ្រើសតាំងក្នុងអាណត្តិក្នុងអាណត្តិ និងអាណត្តិថ្មី ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងថាកិច្ចដំណើរការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងសភាពាណិជ្ជកម្មកម្ពុជាអាណត្តិទី៥ ដែលមានក្រសួងពាណិជ្ជកម្មជាគណៈកម្មការរៀបចំការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយរលូន តម្លាភាព សុក្រឹត្យភាព គណនេយ្យភាព និងទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ចំនួន ២៦រូប ដែលបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ដែលមានអ្នកចូលរួមបោះឆ្នោតទាំង៤ប្រភេទអាជីវកម្មសរុបចំនួន ៦៩៨នាក់ ស្មើនឹង ៧៦,៤៥% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ៩០៩នាក់។ ជាពិសេសអបអរសាទរដល់អ្នកឧកញ៉ា គិត ម៉េង ដែលទទួលបានសេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ក្នុងសម្លេង៣៩ លើ ៤០សម្លេង និងទទួលបានសេចក្តីទុកចិត្តបោះឆ្នោតពីប្រធានសភាពាណិជ្ជកម្មរាធានី-ខេត្ត ជ្រើសរើសជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ក្នុងសម្លេង ១៥សម្លេង លើ ១៨សម្លេង។

ឆ្លៀតក្នុងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជាដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកំពស់សេដ្ឋកិច្ចជាតិតាមរយៈការធ្វើធុរកិច្ចក្នុងប្រទេស និងការទាក់ទាញវិនិយោគគិនពីក្រៅប្រទេស។

ដើម្បីចូលរួមក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់សភាពាណិជ្ជកម្មកម្ពុជា និងសភាពពាណិជ្ជកម្មរាជធានី-ខេត្ត ឱ្យកាន់តែល្អប្រសើឡើងបន្ថែមទៀត ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន រួមមាន៖

-ត្រូវខិតខំស្វែងរក និងទាក់ទាញអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត
-សហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យលទ្ធភាពបង្កើតការិយាល័យតំណាងសភាពាណិជ្ជ-កម្មកម្ពុជា នៅតាមតំបន់ ឬប្រទេសណាមួយ ដែលមានប្រជាជនកម្ពុជារស់នៅទីនោះច្រើន ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ក៏ដូចជាសម្រួលដល់ការនាំចេញផលិតផលពីកម្ពុជា
-បន្តការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី

-ពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពដល់សភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី ខេត្តទាំង ១៨ ជាពិសេសទាក់ទងទៅនឹងចំណេះដឹងផ្នែកច្បាប់ និងបទប្បញ្ញត្តិថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការវិនិយោគ និងស្របទៅតាមបរិបទបច្ចេកវិទ្យា ៤.0 នាពេលបច្ចុប្បន្ន
-បន្តចូលរួម សហការ រៀបចំសិក្ខាសាលាតាមបណ្ដាខេត្តស្ដីពីការលើកកម្ពស់ផលិតកម្មទំនិញ ផលិតកម្មកសិផល សម្រាប់ការនាំចេញតាមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាមាន

-បន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពិនិត្យលទ្ធភាពបង្កើតសភាពាណិជ្ជកម្មដល់ខេត្ត ដែលស្ថិតនៅក្រោមចំណុះមណ្ឌលសភាពាណិជ្ជកម្មខេត្តដទៃ ដើម្បីជួយជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅក្នុងខេត្តគោលដៅទាំងនោះ ក៏ដូចជាលើកស្ទួយការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការឈានទៅរកចំណាត់ថ្នាក់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណាត់ថ្នាក់ប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង