អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃកម្រិតកែប្រែ របស់ទណ្ឌិតដែលត្រូវដាក់ស្នើ បន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងព្រះរាជពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវដាក់ស្នើ បន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិឆ្នាំ ២០២២ ខាងមុខនេះ។
កិច្ចប្រជុំនេះមានការចូលរួមពី ព្រះរាជអាជ្ញារង លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការរងទទួលបន្ទុក ប្រធាពន្ធនាគារ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ៕
