**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

យុវជន NGS Debate Club ឈ្នះមេដាយប្រមាណ ៣០គ្រឿង ពីការប្រឡងបញ្ញាវន្តអន្តរជាតិ២០២២

ភ្នំពេញ៖ យុវជន១៨រូប មកពីក្លឹបដេញដោលមតិ នៃវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាប់ថ្មី (NGS Debate Club) បានឈ្នះមេដាយប្រមាណជា ៣០គ្រឿង ពីការប្រកួតបញ្ញាវន្តអន្តរជាតិឆ្នាំ២០២២ (The World Scholar’s Cup 2022-WSC) វគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងបាងកក ប្រទេសថៃ។ ការប្រកួតនេះបានធ្វើឡើងកាលពីថ្ងៃទី០២-០៧ កញ្ញា ដោយមានការចូលរួមពីយុវជនមកពីជាង ៥០ប្រទេស។

បើតាមយុវជន មាស សុបញ្ញា សិស្សនៃសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិមាន យុវជន១៨រូប មកពី NGS Debate Club កាលពីថ្ងៃទី០១ កញ្ញា បានទៅចូលរួមការប្រកួតបញ្ញាវន្តអន្តរជាតិឆ្នាំ២០២និងបានត្រឡប់មកកម្ពុជាវិញកាលពីរសៀលថ្ងៃទី០៨ កញ្ញា។ នៅក្នុងការប្រកួតនោះ យុវជនទាំង១៨រូបនោះ បានឈ្នះមេដាយមាស ប្រាក់ និងមេដាយសំរិទ្ធ ប្រមាណជា ៣០គ្រឿង។ គួរកត់សម្គាល់ផងដែរថាក្នុងចំណោមសិស្ស ១៨នាក់នេះមានសិស្សតំណាងក្លឹបម្នាក់គឺ ហេង សិរីមង្គលដែលទទួលបានជ័យលាភីលេខមួយទៅលើបីវិញ្ញាសារឯណោះរួមមានវិញ្ញាសារដេញដោលមតិជាក្រុម, វិញ្ញាសារដេញដោលមតិ(គិតជាបុគ្គល), និងវិញ្ញាសារចំណេះដឹងទូទៅ។ មិនតែប៉ុណ្ណោះគាត់ក៏បានទទួលជ័យលាភីលេខមួយជាបេក្ខជនឆ្នើមក្នុងចំណោមសិស្សមកពីប្រទេសកម្ពុជា។

គួរបញ្ជាក់ថា នៅក្នុងវគ្គប្រចាំតំបន់ ដែលបានប្រព្រឹត្តទៅនៅកម្ពុជា យុវជនមកពី NGS Debate Club ២១រូប បានទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែមានយុវជន១៨រូប បានសម្រេចចិត្តទៅចួលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅប្រទេសថៃ ខណៈយុវជន៣រូបផ្សេងទៀត នឹងទៅចូលរួមការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅកោះ Nha Trang ឯប្រទេសវៀតណាម នាថ្ងៃទី១៦ កញ្ញា នេះ៕

អត្ថបទដែលជាប់ទាក់ទង