លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៤ កញ្ញា ឃាត់ខ្លួនជនពាក់ព័ន្ធ ៣៣នាក់
ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀនជនសង្ស័យចំនួន៣៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២១ករណីទូទាំងប្រទេស នៅថ្ងៃទី១៤ ខែកញ្ញា។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៣នាក់ រួមមាន៖ +ជួញដូរ ១០ករណី ឃាត់ ១៧នាក់ +ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៦នាក់ +ប្រើប្រាស់ ៧ករណី ឃាត់ ១០នាក់។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែកញ្ញា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៧៦,០៩ក្រាម និង៨កញ្ចប់តូច ។ -មេតំហ្វេតាមីន(Wy) = ០,១២ក្រាម ។ -កេតាមីន(Ke) = ១១,៩៩ក្រាម ។ -អ៊ិចស្តាស៊ី(mdma) = ៥០,៣១ក្រាម។៕