លោកជំទាវ ម៉ក់ វណ្ណសុីថា អញ្ជេីញចុះត្រួតពិនិត្យច្រកចេញចូលតែមួយ នៅសង្កាត់ចាក់អង្រែលើ
ភ្នំពេញ៖ លោកជំទាវ ម៉ក់ វណ្ណសុីថា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកាគណៈកម្មការទី៨ នៃរដ្ឋសភា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជេីញចុះត្រួតពិនិត្យមើល ច្រកចេញចូលតែមួយនៅសង្កាត់ចាក់អង្រែលើ ដែលទើបតែបើកដំណើការនៅថ្នាក់ក្រោមជាតិ តាមគោលការណ៍របស់ក្រសួងមហាផ្ទៃ និងបន្តចុះមើលបំពង់លូបង្ហូរទឹករបស់ប្រជាពលរដ្ឋ ដែលបានកកស្ទះដោយសារកាកសំណល់សំរាម ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។