រដ្ឋបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រៀបចំវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ឆ្នាំ២០២២
ភ្នំពេញ៖ រដ្ឋបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបសេដ្ឋ អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីយភាព លោក សំ ចាន់ថន ប្រធានក្រុមប្រឹក្សាស្រុក លោក ឈឺន សុធន អភិបាល នៃគណៈអភិបាលស្រុក។
ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួម លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោក មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានអង្គភាព និងការិយាល័យទាំង១៣ ចំណុះរដ្ឋបាលស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោក លោកស្រីប្រធានក្រុមប្រឹក្សាឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ ព្រមទាំងបងប្អូនតំណាងប្រជាពលរដ្ឋដែលមកពីឃុំទាំង៥ មានឃុំពោធិម្រាល, ឃុំពោធិចំរើន, ឃុំពោធិអង្គ្រង, ឃុំនិទាន, និងឃុំទួលអំពិល៕