លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខ និងនាំយកអំណោយរចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត៥០គ្រួសារ ស្ថិតនៅសង្កាត់ក្បាលកោះ
ភ្នំពេញ៖ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា និងជាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ស្ថិតនៅក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដែលក្នុង០១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ឃីដ មួយកញ្ចប់ និងថវិកាមួយចំនួនផងដែរ។