គណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ចុះរុះរើទីតាំងលក់ផ្លែឈើដែលម្ចាស់ទីតាំង មិនអនុវត្តតាមការអប់រំណែនាំ របស់អាជ្ញាធរកន្លងមក
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ដឹកនាំដោយលោក គង់ សោភា អភិបាលរងក្រុង កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានចុះទៅរុះរើគោលដៅទីតាំងលក់ផ្លែឈើ១កន្លែង នៅម្តុំមុខផ្សារលើក្រុងព្រះសីហនុ ដោយម្ចាស់ទីតាំងនោះមិនអនុវត្តតាមការអប់រំណែនាំរបស់អាជ្ញាធរ កន្លងមក។
ក្នុងនោះក្រុមការងារក៏បានបន្តចុះទៅអប់រំណែនាំបងប្អូនប្រជាពលរដ្ឋ នៅទីតាំងផ្សេងៗទៀត ឱ្យចូលរួមទាំងអស់គ្នា ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ រក្សាអនាម័យ-បរិស្ថាន និងសោភ័ណភាពទីក្រុង៕