ឧត្តមសេនីយ៍ត្រី គុជ នាង ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងសម្ភារមធ្យោបាយបម្រើ ឲ្យការសង្គ្រោះគ្រោះមហន្តរាយ ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍នៅនឹងកន្លែង និងត្រួតពិនិត្យទាំងសម្ភារ មធ្យោបាយ ដើម្បីត្រៀមចុះជួយសង្គ្រោះបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋរងគ្រោះដោយមហន្ដរាយផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
លោកឧត្តមសេនីយ៍ត្រី គុជ នាង បានដាក់បទបញ្ជារឹតបន្ដឹងដល់កម្លាំងត្រៀមអន្តរាគមន៍ ២៤ម៉ោង លើ២៤ម៉ោង គ្រប់បណ្ដាអង្គភាពចំណុះទាំងអស់ ដើម្បីត្រៀមលក្ខណៈចល័តអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយមហន្តរាយផ្សេងៗ កើតមានឡើងជាយថាហេតុ។
លោកមេបញ្ជាការក៏បានថ្លែងការកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ចតបតាមបទបញ្ជារបស់កងពលដាក់ចុះ ក៏ដូចជាអនុវត្តតាមផែនការរបស់ថ្នាក់លើប្រគល់ជូន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕