**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ

បទវិភាគ៖ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិជំរុញដំណើរបើកចំហចំពោះអន្តរជាតិរបស់ចិន


………………………………………..
“ពួកយើងជាអ្នកទទួលផលប្រយោជន៍ផ្ទាល់ពីពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ។” លោកស្រី Wanna lorluelert អគ្គនាយកនៃសួនឧស្សាហកម្ម Borthong 33 របស់ថៃបានថ្លែងដូចពោលខាងលើទៅកាន់ប្រព័ន្ធសារព័ត៌មាននៅពេលថ្មីៗកន្លងទៅនេះ ។ នេះគឺសួនឧស្សាហកម្ម Borthong 33 របស់ថៃចូលរួមការចរចាពាណិជ្ជកម្មអនឡាញនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិរយៈពេលបីឆ្នាំជាប់ៗគ្នា ។ លោកស្រី Wanna lorluelert បានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិជួយពួកគេទាក់ទងជាមួយអតិថិជនចិនដោយចំគោលដៅ រកឃើញសហគ្រាសដែលបោះប្រចាំនៅសួនឧស្សាហកម្មកាន់តែច្រើន ហើយក៏បាននាំមកនូវបច្ចេកទេសជឿនលឿនរបស់ចិនដែរ ។
នេះជាគំរូមួយនៃការដែលពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាច្រើនក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ។ ចាប់ពីបានរៀបចំធ្វើពិព័រណ៍លើកដំបូងកាលពីឆ្នាំ២០១២មក ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិបានប្រមែប្រមូលការវាយតម្លៃល្អពីសហគ្រាសដែលមកពីទូទាំងពិភពលោក ហើយក្លាយជាពិព័រណ៍ដែលមានទ្រង់ទ្រាយធំបំផុតក្នុងវិស័យពាណិជ្ជកម្មសេវាកម្មពិភពលោកនាពេលបច្ចុប្បន្ន ពោលគឺបានគ្របដណ្តប់មុខរបរសេវាកម្មនៃវិស័យចំនួន១២ធំៗដែលកំណត់ដោយអង្គការពាណិជ្ជកម្មពិភពលោក ។
ដោយសារមានការវាយតម្លៃល្អយ៉ាងទូលំទូលាយ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២២ដែលសម្ពោធបើកកាលពីថ្ងៃទី៣១ខែសីហាបានទាក់ទាញក្រុមហ៊ុនឬសហគ្រាសចំនួនជាង៤០០ ក្នុងនោះ បូករួមទាំងក្រុមហ៊ុនលំដាប់កំពូលទាំង៥០០លើពិភពលោកនិងសហគ្រាសឈានមុខអន្តរជាតិចូលរួមការតាំងពិព័រណ៍នៅកន្លែងផ្ទាល់ អត្រាអន្តរជាតូបនីយកម្មទាំងស្រុងបានឡើងដល់២០,៨ភាគរយ ដែលកើនឡើងជិត៣ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។
រយៈពេល១០ឆ្នាំនៃការវិវឌ្ឍរីកចម្រើននៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិក៏ជារយៈពេល១០ឆ្នាំដែលពាណិជ្ជកម្មសេវាកម្មរបស់ចិនរីកចម្រើនយ៉ាងឆាប់រហ័សដែរ ។ ពីឆ្នាំ២០១២ដល់ឆ្នាំ២០២១ តម្លៃបន្ថែមនៃរបរសេវាកម្មចិនបានកើនឡើង១,៤៩ដង បរិមាណនាំចេញនាំចូលផ្នែកសេវាកម្មគិតជាមធ្យមក្នុងមួយឆ្នាំៗបានកើនឡើង៦,១ភាគរយ ដែលខ្ពស់ជាងល្បឿនកំណើនជាសកល៣,១ភាគរយ ក៏ដូចជាពាណិជ្ជកម្មសេវាកម្មកាន់លំដាប់ថ្នាក់ទីពីរលើពិភពលោក៨ឆ្នាំជាប់ៗគ្នា ។ នៅឆមាសទីមួយឆ្នាំ២០២២នេះ ទំហំនាំចេញនាំចូលផ្នែកសេវាកម្មសរុបរបស់ចិនបានកើនឡើង២១,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន អតិរេកនៃសេវាកម្មទូរគមនាគមន៍ កុំព្យូទ័រនិងព័ត៌មានបានកើនឡើង១,២ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយកម្លាំងចលករកំណើនមានភាពខ្លាំងក្លា។ល។ នៅពីក្រោយការងើបឡើងវិញនៃ “សេវាកម្មរបស់ចិន” គឺការបង្កើនឡើងថែមមួយកម្រិតទៀតនៃឧត្តមភាពទីផ្សារទ្រង់ទ្រាយយក្ស ។ សហគ្រាសបរទេសជាច្រើនបានចូលទៅកាន់ទីផ្សាររបស់ចិនតាមរយៈពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ។
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ លើវេទិកាពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិនេះ មានសហគ្រាសជាច្រើនបានរកឃើញការវិនិយោគពីសហគ្រាសចិន ហើយក៏មានសហគ្រាសជាច្រើនបានចូលទៅកាន់ទីផ្សាររបស់ចិននិងចែករំលែកអត្ថប្រយោជន៍នៃការបើកទ្វារចំហចំពោះបរទេសរបស់ចិនដែរ ។ នេះជាកម្លាំងទាក់ទាញនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ជាកម្លាំងទាក់ទាញនៃទីផ្សារដ៏ធំធេងរបស់ចិន ហើយក៏ជាសមិទ្ធផលផ្លែផ្កានៃការពង្រីកការបើកចំហចំពោះបរទេសឥតឈប់ឈររបស់ចិនដែរ ។
“ពួកយើងបានពិភាក្សាអំពីការអភិវឌ្ឍនៅពេលអនាគតហើយ ហើយការអភិវឌ្ឍនៅពេលអនាគតនឹងបន្តមានភាពល្អប្រសើរទៀត ។” លោក Michael Mayr នាយកផ្នែកលក់ប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន TECHNOALPIN របស់អ៊ីតាលីដែលបានចូលរួមពិព័រណ៍នេះជាច្រើនលើកមានជំនឿចិត្តយ៉ាងខ្លាំងពេលនិយាយអំពីការអភិវឌ្ឍនៅប្រទេសចិន ហើយនេះក៏ជាបំណងរួមរបស់សហគ្រាសដែលចូលរួមពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២២ទាំងអស់ដែរ ។ តាមការពិត អ្វីដែលប្រទេសចិនកំពុងខិតខំប្រឹងប្រែងបង្កើតនោះ វាមិនត្រឹមតែជាពិព័រណ៍មួយ និងវេទិកាមួយប៉ុណ្ណោះទេ ថែមទាំងក៏ជានិម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលបើកទូលាយជាដរាបផងដែរ ៕
អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង