ឯកឧត្ដម ហ៊ុន ម៉ានី ចូលរួមប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុមកីឡាករក្លិបណាហ្គាវើល អេហ្វស៊ី នៅលើទីលានបាលទាត់នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្ដម ហ៊ុន ម៉ានី និងក្រុមការងារ ដោយមានការចូលរួមពីឯកឧត្តមអភិបាលខេត្តផងដែរ បានចូលរួមប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុមកីឡាករក្លិបណាហ្គាវើល អេហ្វស៊ី នៅលើទីលានបាលទាត់នៃកីឡដ្ឋានខេត្តកំពង់ស្ពឺដែលគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ នាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា សមិទ្ធផលថ្មីនេះនឹងលើកកម្ពស់មុខមាត់បន្ថែមទៀតដល់ខេត្តកំពង់ស្ពឺ ជាមួយនឹងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យផ្សេងទៀត ក្រោមម្លប់នៃសុខសន្តិភាព។
ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានអំពាវនាវ បងប្អូនប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងថែរក្សាកីឡដ្ឋាននេះដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់វិស័យកីឡាក្នុងខេត្តយើងផង និងឈានឆ្ពោះទៅបង្កើតស្នាដៃថ្មីលើឆាកជាតិ និងអន្តរជាតិបន្ថែមទៀត៕

