**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី «សំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រី ដើម្បីបម្រើការងារតាមក្រសួង ស្ថាប័ន» ។

ពិធីនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងអ្នកសង្កេតការណ៍សាធារណជន និង ស.ស.យ.ក. ជាច្រើនរូប។

តាមរយៈរបាយការណ៍សង្ខេបពីលទ្ធផលការងាររបស់អនុគណៈកម្មការសម្របសម្រួលអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល របស់ឯកឧត្តម វន សុវណ្ណារី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបង្ហាញថា ការស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ ក្នុងដំណើរការនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រី ជាផ្នែកមួយដ៏សំខាន់ ដូចមានកំណត់ក្នុងនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដើម្បីធានាតម្លាភាពនៃដំណើរការនៃការរៀបចំការប្រឡប្រជែង និងបង្កើនទំនុកចិត្តពីមហាជនមកលើប្រព័ន្ធជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ។ វត្តមានជាប្រចាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ស្ម័គ្រចិត្តមកពីតំណាងសាកលវិទ្យាល័យ វិទ្យាស្ថាន សាធារណជន និងសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន ពិតជាសក្ខីភាពដ៏សំខាន់ ក្នុងគ្រប់ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រី។

ឆ្លងកាត់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីទាំង ៥៨លើកកន្លងមកនេះ អ្នកសង្កេតការណ៍រួមមានសមាសភាពមកពីមជ្ឈដ្ឋាន ៣ គឺ សាធារណជនទូទៅ តំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថាន និងតំណាងយុវជន ស.ស.យ.ក.។ សម្រាប់អ្នកសង្កេតការណ៍តំណាងសាធារណជន បានចុះឈ្មោះស្នើសុំចូលរួមសង្កេតការណ៍សរុបចំនួន ៩៣៤២ នាក់ (ស្រី ៥៤៩២នាក់ ស្មើនឹង៥៩%) ក្នុងនោះសមាសភាពជានិស្សិត៧០%, ជាមន្ត្រីរាជការ និងគ្រូបង្រៀនជាង១៥%, ជាបុគ្គលិកក្រុមហ៊ុនឯកជន៩%, ជាសាធារណជនទូទៅ៤%, ជាព្រះសង្ឃ១.៥%។ អ្នកដែលចាប់អារម្មណ៍ចុះឈ្មោះស្នើសុំចូលរួមសង្កេតការណ៍ ៦១%មកពីរាជធានីភ្នំពេញ និង ៣៩%មកពីបណ្ដាខេត្តនានា ក្នុងចំណោមអ្នកដែលបានចុះឈ្មោះជាសាធារណជន អ្នកសង្កេតការណ៍ចំនួន ៧៥៣ នាក់ (ស្រី ៣៨៤នាក់) ត្រូវបានជ្រើសរើស និងមានវត្តមានចូលរួមក្នុងដំណើរការប្រឡងប្រជែង។

បន្ថែមពីនេះ អ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថាន សរុបមានចំនួន ៥៣៤នាក់ (ស្រី ១៧០នាក់) ដែលត្រូវបានចាត់តាំងពីសាកលវិទ្យាល័យ និងវិទ្យាស្ថាននានារបស់រដ្ឋ និងឯកជន ចំនួន ២៣អង្គភាព ក្នុងនោះសាកលវិទ្យាល័យ និងវិទ្យាស្ថានរបស់រដ្ឋ មានចំនួន ៨អង្គភាព សកលវិទ្យាល័យ និងវិទ្យាស្ថានឯកជន មានចំនួន ១៥អង្គភាព។

អ្នកសង្កេតការណ៍តំណាង ស.ស.យ.ក. សរុបមានចំនួន ៧៤០នាក់ (ស្រី ៤១១នាក់) ដែលជានិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងយុវជន ស.ស.យ.ក. ក្នុងវិស័យមុខងារសាធារណៈ បានស្ម័គ្រចិត្តបំពេញភារកិច្ចក្នុងតួនាទី ជាអ្នកសង្កេតការណ៍ផង និងបានចូលរួមជួយសម្របសម្រួល ផ្តល់ការគាំទ្រដល់អនុគណៈកម្មការផ្សេងទៀត តាមរយៈការជួយសម្រួលរំហូរចរន្តបេក្ខជនចូលក្នុងមណ្ឌលប្រឡង ការត្រួតពិនិត្យ បេក្ខជន ការផ្ដល់ព័ត៌មានមួយចំនួន នៅទីតាំងមណ្ឌលប្រឡងជាដើម។ល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម វន សុវណ្ណារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ និងអនុគណៈកម្មការទាំងអស់ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង និងគ្រប់ភាគីពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចបានយ៉ាងល្អប្រសើរ ក្នុងបេសកកម្មជ្រើសរើសមន្ត្រីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ក្នុងបរិបទនៃការអនុវត្តវិធានការគន្លឹះទី១ នៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង