**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា

 

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានបន្តចែកចាយកូនឈើចម្រុះចំនួន ១០,៧៨០ដើមបន្ថែមទៀត ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ ការផ្តល់ជូននេះ ជាផ្នែកដ៏សំខាន់ក្នុងការបង្កើនគម្របព្រៃឈើ ឡើងវិញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។

កូនឈើចម្រុះដែលបានផ្តល់ជូនខាងលើរួមមាន៖
– ប្រគេនកូនឈើចម្រុះជូនព្រះតេជគុណ សានៈ សប្បាយ ព្រះចៅអធិការវត្តវិសុទ្ធិមគ្គ (ភិនិរិទ្ធារាម) ចំនួន២,៣០០ដើម ដើម្បីយកទៅដាំនៅតាមបរិវេណវត្ត ក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ១,៥០០ដើម ធ្នង់៣០០ដើម បេង២០០ដើម គ្រញូង២០០ដើម និងរំដួល១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនក្រុមសហគមន៍បៃតង ចំនួន២០០ដើម យកទៅដាំតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៦០ដើម ច្រេស៦០ដើម ក្ងោក៤០ដើម និងរំដួល៤០ដើម។

– ផ្តល់កូនឈើចម្រុះជូនក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចំនួន១០០ដើម យកទៅដាំតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៣០ដើម ច្រេស៣០ដើម គគីរ១០ដើម ឈើទាល១០ដើម ប្រាំតម្លឹង១០ដើម និងរំដួល១០ដើម។

– ផ្តល់កូនឈើចម្រុះជូនកញ្ញា ឈុន ម៉ូលីវ៉ាន់ លោក ម៉ៅ រតនា លោក ឡាយ អ៊ាងលី អ្នកស្រី ណក់ ពេជ្រសាវតី និងអ្នកស្រី ព្រំ ស៊ីណា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ១,៤៨០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន តាមដងផ្លូវ នៅបរិវេណសាលារៀន និងវត្តអារាម ក្នុងក្រុងរុនតាឯកតេជោសែន ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងរាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន ធ្នង់៤៣០ដើម បេង២១៥ដើម ច្រេស២១៥ដើម គ្រញូង៣០០ដើម គគីរ២៤០ដើម កកោះ៤០ដើម ក្ងោក២០ដើម និងចាមរី២០ដើម។

– ផ្តល់កូនឈើចម្រុះ ចំនួន៦,៧០០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ រស់នៅក្រុងរុនតាឯកតេជោសែន និងដាំនៅតាមទីតាំងនានាក្នុងបរិវេណរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៤០០ដើម គ្រញូង៣០០ដើម ច្រេស១,០០០ដើម ឈើទាល១,១០០ដើម គគីរ៥០០ដើម ផ្តៀក៥០០ដើម កកោះ៤០០ដើម ពពេល១០០ដើម ស្រឡៅ១០០ដើម ក្ងោក៥០០ដើម អង្គាបុស្ប៥០០ដើម ឥន្ទនេល២០០ដើម រំដួល១០០ដើម អូញម៉ូញ២០០ដើម ព្កុល២០០ដើម គុយ២០០ដើម និងរំដេញ៤០០ដើម៕

អត្ថបទដែលជាប់ទាក់ទង