**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង

ស្វាយរៀង៖ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ។

លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា ដំណើរបំពេញបេសកកម្មរបស់គណៈកម្មការទី៨ មកកាន់ខេត្តស្វាយរៀងនេះ មិនមែនក្នុងគោលបំណងពិនិត្យ ឬសាកសួរដេញដោលនោះទេ ប៉ុន្តែជាការចុះស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការនានារបស់មូលដ្ឋាន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងគាំទ្រដល់ការអនុវត្តគោលនយោបាយលើប្រព័ន្ធគាំពារសង្គម ធ្វើយ៉ាងណាឱ្យយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទទួលបានជោគជ័យ។

ឯកឧត្តម ប៉េង ពោធិ៍សា បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺបានខិតខំឥតស្រាកស្រាន្ត និងកែទម្រង់មុតស្រួចឥតងាករេលើគ្រប់វិស័យ ព្រមទាំងដាក់ចេញនូវយុទ្ធសាស្ត្រជាអាទិភាពជាច្រើន ក្នុងនោះក៏មានយុទ្ធសាស្ត្រប្រព័ន្ធគាំពារសង្គម។ ចំពោះបញ្ហាសេដ្ឋកិច្ចក្នុងខេត្តស្វាយរៀង បានធ្វើការទាក់ទាញវិនិយោគិនជាច្រើនមកបណ្តាក់ទុនក្នុងខេត្ត ក៏ដូចជាក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែច្រើនថែមទៀត។

រីឯវិស័យសុខាភិបាលវិញ បានបន្តអភិវឌ្ឍ និងពង្រឹងគុណភាពសេវាថែទាំសុខភាពជាបន្តបន្ទាប់ តាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការលើកកម្ពស់សមត្ថភាពមន្ត្រីសុខាភិបាល ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ម្យ៉ាងទៀតរដ្ឋបាលខេត្ត រួមជាមួយក្រសួងសុខាភិបាល និងក្រុមការងាររាជរដ្ឋាភិបាល ព្រមទាំងសប្បុរសជន បានគាំទ្រការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារវេជ្ជសាស្ត្រ ដើម្បីឱ្យការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ អាជ្ញាធរពាក់ព័ន្ធ ក៏បានពង្រឹងការគ្រប់គ្រងវិស័យឯកជន ដោយចុះត្រួតពិនិត្យគ្លីនិក ឱសថស្ថាន និងទីតាំងផ្តល់សេវាសុខភាព ដើម្បីទប់ស្កាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ សំដៅធានាសុវត្ថិភាព និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យសុខាភិបាល។

តាមរយៈរបាយការណ៍ និងបទអន្តរាគមន៍របស់រដ្ឋបាលខេត្ត, លោកជំទាវ ឡោក ខេង បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសសេវាសុខាភិបាល ដោយសង្កត់ធ្ងន់លើការបន្តពង្រឹងគុណភាពសេវា និងការបំពេញវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌។

ជាមួយគ្នានេះ លោកជំទាវ ក៏បានជំរុញឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធបន្តពង្រីកសកម្មភាពអប់រំ និងផ្សព្វផ្សាយអំពីជំងឺមិនឆ្លងឱ្យកាន់តែទូលំទូលាយ តាមរយៈវីដេអូ សម្ភារៈផ្សព្វផ្សាយ និងសកម្មភាពអប់រំនៅតាមមន្ទីរពេទ្យ រោងចក្រ និងសហគ្រាសនានា ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី អំពីហានិភ័យ និងការបង្ការជំងឺមិនឆ្លង ដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងបញ្ហាសុខភាពផ្លូវចិត្ត៕

អត្ថបទដែលជាប់ទាក់ទង