សម្តេចតេជោ៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត នៅវៀតណាម គឺមានការរៀបចំកម្មវិធីជំនួបតិចជាង ដំណើរទស្សនកិច្ចនៅជប៉ុន និងសិង្ហបុរី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត នៅវៀតណាម គឺមានការរៀបចំកម្មវិធីជំនួបតិចជាង ដំណើរទស្សនកិច្ចនៅជប៉ុន និងសិង្ហបុរី ។
ទាក់ទងនឹងបញ្ហានេះដែរ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការសោកស្តាយ ដែលក្រុមអ្នកវិភាគមួយចំនួនមិនលើកពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅជប៉ុន ៕