មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ អញ្ជើញចុះត្រួតពិនិត្យការងារ ប្រលងប្រណាំងបង្កបង្កើនផល ចិញ្ចឹមសត្វ
ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យការងារប្រលងប្រណាំងបង្កបង្កើនផល- ចិញ្ចឹមសត្វ នៅវរសេនាតូចអន្តរាគមន៍លេខ២៦៤ កងពលតូចអន្តរាគមន៍លេខ ៦ ក្នុងនោះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ ឯក កែវ ធី មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ ក៏បានកោតសសើរដល់អង្គភាព វរសេនាតូចអន្តរាគមន៍លេខ ២៦៤ ដែលបានបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តអនុវត្តតាមផែនការប្រលងប្រណាំងបង្កបង្កើនផល របស់ថ្នាក់លើ ហើយបន្ទាប់ពីការងារស្នូលកម្លាំង នៅក្នុងអង្គភាពនៅតែបន្តការងារកសាងបង្កបង្កើនផល ដើម្បីធានាដល់កំរិតជីវភាពរស់នៅប្រចាំថ្ងៃរបស់យោធិន គ្រួសារយោធិនក្នុងអង្គភាពបានយ៉ាងល្អប្រសើរ និងជួយកាត់បន្ថយការចំណាយរបស់កងទ័ពបានមួយកំរិតបន្ថែមទៀត។
ទន្ទឹម នឹង សមិតផល និងស្នាដៃកសាងនេះ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក មេបញ្ជាការ ក៏បានដាក់ចេញនូវបទបញ្ជាដល់គ្រប់បណ្តាកងឯកភាពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការងារបង្កបង្កើនផលចិញ្ចឹមសត្វ ទៅតាមដំណាក់កាលនីមួយៗ ទាំងដំណាំដើម ដំណាំគុម្ព និង ដំណាំយុទ្ធសាស្ត្រយូរអង្វែង ខិតខំកសាងផ្ទះស្នាក់នៅរបស់កងទ័ព ដើម្បីធានានិងផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ដើម្បីលើកស្ទួយជីវភាពកងទ័ព និងគ្រួសារកងទ័ព ស្របតាមផែនការប្រលងប្រណាំង ជាពិសេសដើម្បីអភិវឌ្ឍ អង្គភាពឱ្យកាន់តែរីកចម្រើនទៅមុខគួជាទីមោទនៈ៕