ជនបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស កាលពីថ្ងៃ១៣ សីហា នៅស្រុកបូរីជលសារ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ ស្នងការរង ទទួលផែនសណ្ដាប់ធ្នាប់ចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះថា លោក ហេង ប៊ុនលាប ហៅ ប៉ៃលិន ជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស កាលពីថ្ងៃទី១៣ ខែសីហា នៅលើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង រៀបចំបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

