**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងធ្វើការពិភាក្សាលើរបៀបវារៈ៖ (១).វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០២៤ – ២០២៨, (២).វឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី ២០២៤-២០២៨, និង (៣). សំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដើម្បីបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសក្នុងការបំពេញការងារ ក៏ដើម្បីផ្តល់នូវការតម្រង់ទិស សំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។

មានប្រសាសន៍បើកកិច្ចប្រជុំផ្ទៃក្នុងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានខិតខំបំពេញការងារយ៉ាងមមាញឹក និងបានកត់សម្គាល់ថា ទីស្ដីការគណៈរដ្ឋមន្រ្តីមានការប្រែប្រួលនៃគុណភាពការងារជាបន្តបន្ទាប់ ហើយក៏សម្រេចបាននូវលទ្ធផលការងារជាវិជ្ជមានច្រើន។ ក៏ប៉ុន្តែក៏នៅមានសល់ចំណុចខ្វះខាតមួយចំនួនទៀត ដែលទាមទាមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្តកែលម្អ ពង្រឹង និងត្រូវរួមគ្នាខិតខំបន្ថែមទៀត ដើម្បីបង្កើនគុណភាពនិងប្រសិទ្ធភាពការងារក្នុងការបំពេញមុខងាររបស់ខ្លួន។

ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០២៤ – ២០២៨, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់នូវមូលវិចារខ្ពស់ចំពោះអង្គភាពពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ដែលបានខិតខំចូលរួមអនុវត្តនូវផែនការយុទ្ធសាស្រ្តនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែនាំមួយចំនួន ពាក់នឹងការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ដោយត្រូវផ្តោតលើការវាយតម្លៃវឌ្ឍនភាពនៃការកែទម្រង់ និងការពង្រឹងស្ថាប័ន តាមរយៈយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (Monitoring and Evaluation) ប្រកបដោយភាពច្បាស់លាស់ ដើម្បីអាចវាស់វែងសមិទ្ធផល បញ្ហាប្រឈម និងកំណត់វិធានការកែលម្អការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ដោយមានការកំណត់ក្របខ័ណ្ឌ វិធីសាស្ត្រ និងខ្លឹមសារឱ្យស្របតាមគោលបំណងនៃផែនការយុទ្ធសាស្ត្រ។

ចំពោះវឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថល នៃទីស្តីការគណៈរដ្ឋមន្ត្រី២០២៤-២០២៨, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្ដែងនូវអំណរសាទរចំពោះវឌ្ឍនភាពសម្រេចបាន ពិសេសក្នុងការសរសេរនិងអភិវឌ្ឍកម្មវិធីសុសវែរ (App) ជាច្រើន ដែលបានរៀបចំដោយខ្លួ នឯង (Home grown) ដោយក្រុមការងារបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី និងអាចដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ទោះបីក្រុមការងារនេះនៅមានមន្រ្តីតិចក្តី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យក្រុមការងារបន្តអភិវឌ្ឍប្រព័ន្ធ និងកម្មវិធីសុសវែរសំខាន់ៗមួយចំនួនទៀត ដូចជាប្រព័ន្ធគ្រប់គ្រងទិន្នន័យ ប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ និងប្រព័ន្ធគាំទ្រការរៀបចំកិច្ចប្រជុំជាដើម ដើម្បីធ្វើយ៉ាងណាគាំទ្រដល់ការអនុវត្តមុខងារសំខាន់ៗរបស់ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពខ្ពស់ ដោយធានាឱ្យបាននូវសន្តិសុខ (cybersecurity) និងភាពជាម្ចាស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានជំរុញនិងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបចូលរួមក្នុងដំណើរបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រីឱ្យបានសកម្ម និងបន្តសិក្សារៀនសូត្រ សម្របខ្លួន និងចាប់យកបច្ចេកវិទ្យាឌីជីថល ជាពិសេសត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ជាឧបករណ៍ក្នុងការបង្កើនគុណភាព ប្រសិទ្ធភាព ផលិតភាព និងល្បឿនការងារ ស្របតាមចក្ខុវិស័យនៃការកសាងរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានក៏បានផ្តល់ការណែនាំមួយចំនួនទៀត ពាក់ព័ន្ធនឹងរបៀបរបបការងារ និងការបំពេញតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំនិងមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងការអនុវត្តនូវមុខងារស្នូល មុខងារសម្របសម្រួល និងមុខងារគាំទ្ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយផ្តោតអាទិភាពលើ៖ ១-ការរៀបចំកិច្ចប្រជុំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងកិច្ចប្រជុំពាក់ព័ន្ធ ទាំងមុននិងក្រោយកិច្ចប្រជុំ ព្រមទាំងការរៀបចំជំនួយស្មារតី ក៏ដូចជាការរៀបចំសេចក្តីជូនដំណឹង (ស.ជ.ណ.) ការសម្រេចនានារបស់រាជរដ្ឋាភិបាល, ២-ការពិនិត្យនិងផ្ដល់មតិយោបល់លើឯកសារផ្សេងៗរបស់ក្រសួង ស្ថាប័នដែលឆ្លងតាមយន្តការទីស្ដីការគណៈរដ្ឋមន្ត្រី មុននឹងដាក់ជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី, ៣-ការពង្រឹងវិន័យការងារ, ៤-ការលើកកម្ពស់បរិស្ថានការងារដើម្បីគាំទ្រផលិតភាព និង ៥-ការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្រ្តី និងការកែលម្អអាហារដ្ឋាន ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ខិតខំបញ្ចេញស្នាដៃការងារឱ្យអស់ពីសមត្ថភាព ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល និងអភិក្រម ការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងត្រៀមលក្ខណៈចូលរួមការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ៗខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង