លោក ការិម៉ាតា អាត្សឹស៊ិ ឧបទូតនៃស្ថានទូតជប៉ុន នឹងបញ្ចប់បេសកកម្ម នៅកម្ពុជាឆាប់ៗនេះ
ភ្នំពេញ៖ លោក ការិម៉ាតា អាត្សឹស៊ិ នឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ហើយនឹងចាកចេញពីកម្ពុជានៅថ្ងៃទី១៣ ខែសីហា។
កំឡុងពេលបេសកកម្មការទូត លោកបានបំពេញភារកិច្ចក្នុងកិច្ចការនានាជាច្រើនដូចជា ការផ្តល់វ៉ាក់សាំងកូវិដ១៩ គណកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម ដែលផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃដល់រូបលោក។
លើសពីនេះ ក៏មានព្រឹត្តិការណ៍ការទូតសំខាន់ៗដូចជា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តី គិស៊ីដា ក្នុងខែមីនា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសក្នុងក្របខណ្ឌអាស៊ាន ក្នុងខែសីហា។ លោក មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលព្រឹត្តិការណ៍ទាំងនោះ បានប្រព្រឹត្តិទៅដោយជោគជ័យ។
លោក នឹងត្រូវបន្តបេសកកម្មការទូតនៅស្ថានទូតជប៉ុនប្រចាំប្រទេសម៉ាឡេស៊ី ប៉ុន្តែប្រសិនបើមានឱកាស លោកនឹងមកប្រទេសកម្ពុជាសាជាថ្មី ៕