**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រាប់ពីអារម្មណ៍ភ្ញាក់ផ្អើលនិងក្តុកក្តួល ដល់មិត្តភក្តិរួមជំនាន់សាលាបាក់ទូក ក្នុងឱកាសចុះសួរសុខទុក្ខ អតីតអ្នកគ្រូ សាលាបាក់ទូក ជួបការលំបាក

ភ្នំពេញ៖ ពាក្យចាស់លោកពោលថា ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ បានដិតដាមចាំ ដល់ជនជាតិខ្មែរគ្រប់ជំនាន់ ព្រមជាមួយគ្នានេះ ក៏មានអតីតសិស្សសាលាបាក់ទូកមួយក្រុម ឋិតក្នុងវ័យបច្ឆិម ក៏បានប្រមូលផ្តុំគ្នា បំពេញនូវកត្តញ្ញូតាធម៌ និងគុណធម៌ ជួយដល់អតីតលោកគ្រូអ្នកគ្រូដែលបានចូលនិវត្តន៍ឋិតក្នុងស្ថានភាពចាស់ជរា ជួបការខ្វះខាតឬធ្លាក់ខ្លួនមានជំងឺ ក៏ដូចជា ជួយដល់មិត្តឯទៀតដែលជួបការលំបាក តាមរយៈការបរិច្ចាគពេលវេលានិងធនធានផ្ទាល់ខ្លួន ចែករំលែកជូនដល់ពួកគាត់ ស្របតាមសុភាសិតបុរាណខាងលើ និងស្របតាមពាក្យស្លោកដែលក្រុមពួកគាត់បានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”។

ជាថ្មីម្តងទៀតនារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុមនេះដដែល នាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន២០លានរៀល ផ្លែឈើ២កន្រ្តក និង ភេសជ្ជៈជាច្រើន ទៅប្រគល់ជូន អតីតអ្នកគ្រូនៃសាលាបាក់ទូកចំនួន០២នាក់គឺអ្នកគ្រូ ថាយ ឈីវ ដែលបានចូលនិវត្តន៍ ធ្លាក់ខ្លួនជរានិងមានជំងឺ ទៅណាពុំរួច សម្រាកនៅតែផ្ទះ និង អ្នកគ្រូ អៀង សុជាតិ បានចូលនិវត្តន៍ដូចគ្នា ជរាជួបការលំបាកនិងមានជំងឺប្រចាំកាយលើសឈាម សម្រាកនៅផ្ទះដូចអ្នកគ្រូ ថាយ ឈីវ ផងដែរ។

អតីតសិស្សសាលាបាក់ទូកស្ថិតក្នុងក្រុមដែលបានទៅសួរសុខទុក្ខអ្នកគ្រូទាំងពីរ បានបង្ហាញនូវមនោសញ្ចេតនានឹករលឹក និងក្តុកក្តួល បំផុតពេលបានឃើញស្ថានភាពរបស់អតីតអ្នកគ្រូពួកខ្លួនជួបការលំបាកយ៉ាងដូច្នេះ។

ក្នុងឱកាសនោះ ស្រាប់តែលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រាប់ពីអារម្មណ៍ភ្ញាក់ផ្អើលលាយឡំដោយការក្តុកក្តួលជាពិសេសលើសគេ ប្រាប់ដល់មិត្តភក្តិទាំងអស់ ឲ្យដឹងថា ក្រៅពីមនោសញ្ចេតនានឹករលឹកនិងអាណិតអាសូរដល់អ្នកគ្រូ អ្វីដែលធ្វើឲ្យលោកភ្ញាក់ផ្អើលបំផុតនោះ គឺផ្ទះដែលអ្នកគ្រូ ថាយ ឈីវ កំពុងរស់នៅ ក៏ជាផ្ទះដែលលោកធ្លាប់រស់នៅកាលពីជាង៣០ឆ្នាំមុនផងដែរ គឺនៅពេលដែលលោកទើបរៀបការថ្មីៗ ផ្ទះជាន់ទី១នេះហើយ ជាផ្ទះដែលលោកបានប្រជ្រៀតគ្នារស់នៅជាមួយភរិយាព្រមទាំងសាច់ថ្លៃនិងឪពុកម្តាយក្មេក រហូតបានកូនប្រុសទី១ ហើយក្រោយមកលោកត្រូវបានថ្នាក់លើផ្លាស់ប្តូរឲ្យទៅបំពេញការងារនៅតាមព្រំដែនវៀតណាមនិងព្រំដែនថៃ លោកនិងភរិយាព្រមទាំងកូន ក៏បានចាកចេញពីផ្ទះដ៏កំសត់នេះ ទៅរស់នៅតាមតម្រូវការការងារ ហើយផ្ទះនេះក៏ត្រូវបានម្តាយក្មេក ដាក់លក់បន្តគ្នា រហូតបានមកជាកម្មសិទ្ធិ អ្នកគ្រូ ថាយ ឈីវ តែម្តង។

បានឃើញផ្ទះអ្នកគ្រូ ថាយ ឈីវ នាពេលនេះ ក៏បានធ្វើឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នឹកស្រណោះដល់ថ្ងៃចាប់ដៃកសាងជីវិតជាមួយភរិយា និងធ្លាប់រស់នៅក្នុងផ្ទះកម្សត់កម្រនេះជាមួយគ្នា តាំងពីនៅបាតដៃទទេ រហូតរើចេញ ទើបត្រឡប់មកវិញម្តងទៀតក្នុងថ្ងៃនេះផងដែរ បើទោះបីជាស្ថានភាពខ្លះនៃផ្ទះត្រូវបានផ្លាស់ប្តូរ តែមនោសញ្ចេតនារបស់លោក ដែលដិតដាមជាមួយផ្ទះនេះ គឺនៅតែជ្រាលជ្រៅដដែល។

រយៈពេលជាង៣០ឆ្នាំមកហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាកចេញពីភ្នំពេញ ទៅបំពេញការងារនៅឯខេត្តជាប់ព្រំដែនវៀតណាមនិងថៃ គឺលោកមិនដែលសូវបានជួបមុខអតីតមិត្តរួមជំនាន់សាលាបាក់ទូក ក៏ដូចជាអតីតលោកគ្រូអ្នកគ្រូនោះទេ តែបន្ទាប់ពីលោកបានផ្លាស់ប្តូរពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកបំពេញការងារជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ លោកក៏បានស្វះស្វែងរកជួបមិត្តភក្តិនិងអតីតលោកគ្រូអ្នកគ្រូ និងបានចងក្រងជាក្រុម ក្នុងបណ្តាញទំនាក់ទំនងសង្គមWhatsApp ជាច្រើនរយនាក់ ដើម្បីបានធ្វើការទំនាក់ទំនងសួរសុខទុក្ខគ្នា ផ្តល់កម្លាំងចិត្តឲ្យគ្នា ជួយគ្នាទៅវិញទៅមក ជួយដល់អតីតលោកគ្រូអ្នកគ្រូ ជាពិសេសគឺបានរួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួនកសាងសមិទ្ធិផលនានាជាច្រើន ក្នុងសាលាដែលពួកខ្លួនធ្លាប់រៀនជាមួយគ្នា រហូតក្លាយទៅជា វប្បធម៌សាមគ្គីមួយ ជួយគ្នាគ្រប់ពេលមានទុក្ខលំបាក ជាគំរូដល់អ្នកជំនាន់ក្រោយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង