**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

កងទ័ពឡាវ វៀតណាម និងកម្ពុជា គ្រោងនឹងធ្វើសមយុទ្ធរួមគ្នា ស្ដីពីសកម្មភាពសង្គ្រោះគ្រោះមហន្តរាយ នៅដើមខែកញ្ញា

ភ្នំពេញ៖ កងទ័ពឡាវ វៀតណាម និងកម្ពុជា គ្រោងនឹងបើកធ្វើសមយុទ្ធរួមគ្នាមួយ ស្ដីពីសកម្មភាពសង្គ្រោះគ្រោះមហន្តរាយសំរាប់ប្រទេសទាំងបី ដែលមានភាគីកងទ័ពឡាវធ្វើជាម្ចាស់ផ្ទះ នៅដើមខែកញ្ញា ឆ្នាំ២០២២នេះ នៅលើទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញាឆ្នាំ ២០២២ ខាងមុខនេះ។

នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួង ដែលជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ.ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញរបស់ក្រសួងការពារជាតិកម្ពុជា នៅក្នុងកិច្ចប្រជុំមួយ របស់ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ.ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ របស់ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ នៅសាលប្រជុំនៃទីស្ដីការក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ ។

នាយឧត្តមសេនីយ៍បញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នានេះ ដើម្បីត្រៀមលក្ខណ:សម្បត្តិទាំងកម្លាំង និងមធ្យោបាយសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ សំរាប់ការឆ្លើយតបបន្ទាន់ ណាមួយគ្រប់ឧប្បវហេតុនៃគ្រោះមហន្តរាយទាំងឡាយ ដែលកើតមានឡើងដោយយថាហេតុជាមុន និងដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយដែលកើតមានឡើងក្នុងតំបន់ និងប្រទេសនិមួយៗបានទាន់ពេលវេលា ។

បើតាមការឲ្យដឹងពី ឧត្តមសេនីយ៍ឯក ប៉ាង ធារ៉ូ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដល់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់បញ្ជូនកម្លាំងជំនាញនៃក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ.ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញក្រសួងការពារជាតិកម្ពុជា ដើម្បីចូលរួមក្នុងសកម្មភាពធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយក្នុងតំបន់នៃប្រទេសទាំងបីឡាវ.វៀតណាម.និងកម្ពុជា.ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២២ នៅលើទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលភាគីកងទ័ពឡាវ ជាអ្នករៀបចំ និងធ្វើជាម្ចាស់ផ្ទះ នៃសមយុទ្ធនេះ ។

ក្នុងកិច្ចប្រជុំពិភាក្សានេះ ដែរ កងទ័ពកម្ពុជា បានគ្រោងរៀបចំសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ នឹងចាត់បញ្ជូនកម្លាំងកងទ័ពជំនាញរបស់ខ្លួន ដែលធ្លាប់មានបទពិសោធន៍ក្នុងការធ្វើសកម្មភាពសង្គ្រោះគ្រោះមហន្តរាយគ្រប់ឧប្បវហេតុ ដូចជា កម្លាំងជំនាញដែលមានបទពិសោធន៍ក្នុងការជួយសង្រ្គោះឧបទ្ទវហេតុធ្លាក់យន្តហោះ.កងកម្លាំងដែលមានបទពិសោធន៍ក្នុងសកម្មភាពជួយសង្គ្រោះការរលំបាក់អាគារខ្ពស់ៗ.កងកម្លាំងជំនាញដែលមានបទពិសោធន៍ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់.និងគ្រោះរាំងស្ងួត.ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ជាដើម ចំនួន ៤០ រូប រួមនិងសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ មួយចំនួនធំ តបតាមការអញ្ជើញរបស់ភាគពីកងទ័ពប្រជាជនឡាវ ដើម្បីចូលរួមក្នុងសកម្មភាពសមយុទ្ធនេះ៕

អត្ថបទដែលជាប់ទាក់ទង