**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

ប្រមុខការទូតកម្ពុជា៖ ប្រទេសកាន់តែច្រើនកំពុងសម្លឹងមើលអាស៊ាន ដើម្បីធ្វើជាដៃគូក្នុងការកសាងតំបន់

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា នៅក្នុងឱកាសដែលកម្ពុជា កំពុង រៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ អាស៊ាន ពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលមានប្រទេសកាន់តែច្រើន កំពុងសម្លឹងមើលអាស៊ាន ដើម្បីធ្វើជាដៃគូក្នុងការកសាងតំបន់ដែលផ្អែកលើការគ្រប់គ្រងដោយបើកចំហ និងរួមបញ្ចូលគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ៣ខែសីហា ឆ្នាំ២០២២នេះ ហើយបានបញ្ជាក់ថា មានប្រទេសចំនួន៦ នឹងចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិ បត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើឱ្យចំនួនរដ្ឋភាគីនៃសន្ធិសញ្ញានេះកើនឡើងដល់ ៤៩ ប្រទេស។

ឯកឧត្តមសង្ឃឹមថា តាមរយៈការផ្លាស់ប្តូរបើកចំហ និងស្ថាបនារបស់អាស៊ាន នឹងអាចឱ្យយើងធ្វើ តារាងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់យើង ដើម្បីសម្រេចបាននូវអាទិភាព និង ការសម្រេចបានដូចដែលបានកំណត់ក្នុងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា។បន្ថែមពីនេះទៀត តាមរយៈបាវចនាអាស៊ាន “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ” កម្ពុជាក្នុងនាមជា ប្រធានអាស៊ាន នឹងបន្តដឹកនាំដំណើរការនៃកិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមផ្ទៃក្នុងអាស៊ាន និង ជាមួយដៃគូសន្ទនាអាស៊ាន និងដៃគូខាងក្រៅ ដើម្បីសម្រេចបាននូវគោលដៅរបស់យើងក្នុងការ កសាងសហគមន៍អាស៊ានដែលមានសន្តិភាព ស្អិតល្មួត អន្តរទំនាក់ទំនង ធន់ និងជាសហគមន៍ នៃឱកាស។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃខាងមុខទៀត បណ្តារដ្ឋមន្រ្តីការបរទេស អាស៊ាន និងដៃគូនឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសំខាន់ៗជាបន្តបន្ទាប់ដែលនឹងមានឱកាស ពិភាក្សា លើបញ្ហាសំខាន់ៗទាក់ទងនឹងវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន របស់យើង ដែលជាផ្លូវឆ្ពោះទៅរកការងើបឡើងវិញកាន់តែខ្លាំងពីជំងឺរាតត្បាត Covid-19 កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់យើងជាមួយដៃគូខាងក្រៅ និងលើបញ្ហាក្នុងតំបន់ និង អន្តរជាតិ ជាពិសេសបញ្ហាប្រឈមផ្នែកសន្តិសុខជាបន្ទាន់ជាច្រើនដែលអាចបំផ្លាញសន្តិភាព និង ស្ថិរភាពក្នុងតំបន់របស់យើង ប្រសិនបើយើងមិនអាចដោះស្រាយវាបានត្រឹមត្រូវ។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវបានបង្កើតឡើងកាលពី ឆ្នាំ១៩៦៧ ដោយសេចក្តីថ្លែងការណ៍នៅរាជធានីបាងកកប្រទេសថៃ បន្ទាប់ពីអាស៊ានត្រូវបានបង្កើត ឡើង ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំយ៉ាងហោចណាស់៤ដងក្នុង១ឆ្នាំហើយអាច កោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហាដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ជាបន្ទាន់ពីអាស៊ាន ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិនិត្យនិងពិភាក្សាជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែង កសាង សហគមន៍អាស៊ាននិងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តិទៅនៃទំនាក់ទំនង ជាមួយ បណ្តាប្រទេសផ្សេងៗទៀត ក្រៅប្រទេសសមាជិកអាស៊ាន។

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា បានចូលជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ខែមេសា ឆ្នាំ១៩៩៩ ហើយបានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានចំនួន ៣លើក គឺ កាលពីឆ្នាំ២០០២ ឆ្នាំ២០១២ និងនៅឆ្នាំ២០២២នេះ៕

អត្ថបទដែលជាប់ទាក់ទង