រថយន្តដឹកកម្មករបុកគ្នានៅលេីផ្លូវជាតិលេខ ៤១ បណ្ដាលឱ្យ ស្លាប់កម្មការិនីម្នាក់និងរងរ បួ ស៦នាក់
ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡេីង ដោយរថយន្ដ ដឹកកម្មករ២គ្រឿង បានបុកគ្នាប ណ្ដា លឱ្យ ស្លាប់កម្មការិនីម្នាក់ និងរងរ បួ សចំនួន៦នាក់។
ករណីគ្រោះថ្នាក់ចរា ចរណ៍នេះបានកើតឡើង នាព្រឹកថៃ្ង ទី៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៦.៣១នាទី ត្រង់ចំនុចផ្លូវជាតិលេ ខ៤១ គីឡូម៉ែត្រ (៣៨-៣៩)ស្ថិតក្នុងភូមិស្រែខ្ញែ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តពីគ្រឿងបេីកបរក្នុងទិសដៅ ស្របគ្នា រថយន្តបើកបរ ស្របទិ ស គ្នាពីត្បូងទៅជើង (រថយន្ដម៉ាក ហាន់ដាយ ពណ៍ស គ្មានស្លាកលេខ ម កពីស្រុកជុំគីរី ខេត្តកំពត ,រថយន្តម៉ាកសាំយ៉ុង ពាក់ ស្លាកលេខ2AD-4695 មកពីខេត្តតាកែវ) បណ្ដាលឲ្យបុកគ្នាក្នុងនោះ ប ណ្ដា លឱ្យ ស្លាប់កម្មការិនីម្នាក់ ឈ្មោះចាន់ណា ភេទស្រី នៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគីរី និងរងរ បួ សមនុស្ស៦នាក់ស្រី (ធ្ងន់១នាក់)។
ក្រោយកេីតហេតុ សមត្ថកិច្ច បានបញ្ជូនអ្នករបួស ទៅមន្ទីរពេទ្យឯកជនផ្សារត្រពាំងអណ្តើក ស្រុកត្រាំកក់ ខេត្តតាកែវ ចំពោះកម្មករដែលរងរបួសត្រូវបានគេឲ្យដឹងថា គឺធ្វើការ នៅរោងចក្រកាត់ដេរ វ៉ែនធូរ៉ា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕