**ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖សមយុទ្ធឈ្មោះ”ដាវរួម–2024B”គឺជាកាយវិការសច្ចភាពដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិ**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព នៅថ្នាក់ក្រោមជាតិក្នុងខេត្តបាត់ដំបង**ឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ**គណៈកម្មការទី៨ រដ្ឋសភាចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងខេត្តមណ្ឌលគិរី**ឯកឧត្តម កើត រិទ្ធ ដឹកនាំថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”**កម្ពុជា-អាមេរិក ពិភាក្សាអំពីមធ្យោបាយក្នុងការកសាងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត**អភិបាលខេត្តកណ្ដាល ណែនាំដល់គណៈកម្មការ-អនុគណៈកម្មាធិការរៀបចំការប្រណាំងទូកបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អតាមមុខការរៀងៗខ្លួន**ឆៀកចល័តនៅខេត្តព្រៃវែង ពោធិ៍សាត់ កោះកុង ត្បូងឃ្មុំ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ១៨ តុលា**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុនមេរបស់ព្រលានយន្តហោះអន្តរជាតិអង្គរ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤**ខួប១២ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១២ឆ្នាំ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែតុលា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០**មុខសញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិយ៉ាងសកម្មជាច្រើនខេត្ត ទីបំផុតត្រូវជាប់អន្ទាក់របស់សមត្ថកិច្ច នៅខេត្តបាត់ដំបង**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំកិច្ចប្រជុំ ស្ដីពីការបូកសរុបលទ្ធផលសកម្មភាពការងារសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត**អភិបាលខេត្តកណ្ដាល ចាត់ទុកកងរាជអាវុធហត្ថក្រុង-ស្រុកណា ដែលទទួលបានបណ្ដឹង និងភាពអសកម្មពីពលរដ្ឋច្រើនជាងគេ កងរាជអាវុធហត្ថក្រុង-ស្រុងនោះ ទទួលបានជំនឿទុកចិត្តពីពលរដ្ឋនូវក្នុងមូលដ្ឋានរបស់ខ្លួន**រយៈពេល៩ខែ កម្ពុជានាំចេញអង្ករជាង៤៤ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ជាង ៣០០លានដុល្លារ**ក្រសួងសាធារណការ ប្រជុំពិភាក្សាជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្តីពីផែនការសកម្មភាពសម្រាប់សិក្សាលម្អិតគម្រោង**អភិបាលខេត្តពោធិ៍សាត់ ជំរុញដល់ក្រុមការងារសាងសង់ផ្លូវក្រាលកៅស៊ូ ឆ្ពោះទៅតំបន់ដោះស្រាយផលប៉ះពាល់ ត្រង់ចំណុចអូរ១ អូរ២ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ត្រូវពន្លឿនការស្ថាបនា

សាររបស់ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន ជូនចំពោះប្រជាជនកម្ពុជា

ភ្នំពេញ៖ ជម្រាបសួរ ប្រជាជនកម្ពុជាជាទីរាប់អាន ខ្ញុំឈ្មោះ ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន ចាប់ពីថ្ងៃស្អែក ខ្ញុំធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើក ដំបូងក្នុងនាមជារដ្ឋមន្រ្តីការបរទេស។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីអាបេ តាមរយៈការបង្ហូតទង់ជាតិពាក់កណ្តាលដងនៅក្នុងទូទាំងប្រទេសកម្ពុជា ហើយការផ្ញើលិខិត និងសាររំលែកទុក្ខជាច្រើន។ កាយវិការដ៏កក់ក្ដៅទាំងនេះ បានលើកទឹកចិត្តដល់ខ្ញុំផ្ទាល់ ហើយធ្វើឲ្យខ្ញុំរំភើបដោយដឹងថាមានមិត្តជាច្រើននាក់នៅប្រទេសកម្ពុជា។

ក្នុងទស្សនកិច្ចលើកនេះ ខ្ញុំមានបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងជប៉ុន។ នាខែមីនាកន្លងទៅនេះ នាយករដ្ឋមន្ត្រី គិស៊ិដា បានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមដោយបង្ហាញពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ប្រទេសជប៉ុន នឹងបន្តខិតខំធ្វើការដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួមឲ្យចេញជាសហប្រតិបត្តិការជាក់ស្តែងជាមួយប្រជាជនកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនឹងជួបពិភាក្សាជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាសមភាគីរបស់ខ្ញុំ ជាពិសេសអំពី វិវត្តន៍នៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែស្នូលរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។

ខ្ញុំក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដែលពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ានផងដែរ។ ខ្ញុំសូមសម្តែងនូវការគោរពចំពោះឯកឧត្តម ប្រាក់ សុខុន រួមទាំងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលកិច្ចប្រជុំទាំងនេះក្នុងនាមជាប្រធានអាស៊ាន។ សហគមន៍អន្តរជាតិកំពុងប្រឈមបញ្ហាស្មុគស្មាញ ដូចជាបញ្ហានៅអ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូងជាដើម។ កិច្ចប្រជុំនានាដែលធ្វើឡើងក្នុងស្ថានភាពបែបនេះមានសារសំខាន់ជាវេទិកាមួយដើម្បីបញ្ជាក់ និងផ្សព្វផ្សាយពីតម្លៃ និងគោលការណ៍ដែលសហគមន៍អន្តរជាតិគួរតែប្រកាន់ខ្ជាប់។

លោក លោកស្រី ក្មួយៗជាទីមេត្រី តើជ្រាបទេថា ខ្ញុំបានចង់សាកល្បងអ្វី ក្នុងដំណើរទស្សនកិច្ចនេះ? ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក។

ខ្ញុំសូមជូនពរ សូមឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ប្រព្រឹត្តិទៅដោយជោគជ័យ និងចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជាកាន់តែរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង