នាយឧត្ដមសេនីយ៍ សំ វណ្ណថន ដឹកនាំប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារខែកក្កដា និងទិសដៅអនុវត្តខែសីហា

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្ដមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានដឹកនាំប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារខែកក្កដា និងទិសដៅអនុវត្តខែសីហា ឆ្នាំ២០២២ និងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ នៅបន្ទប់ប្រជុំ២ ជាន់ទី៣ អគារC អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ។

