**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

នាយឧត្តមសេនីយ៍ នាង ផាត បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២២

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ផងដែរ។

នៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ កងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗដូចខាងក្រោម៖

សភាពការណ៍នៅតាមតំបន់ព្រំដែន មានសភាពស្ងប់ស្ងាត់ពុំមានអ្វីគួរឲ្យកត់សម្គាល់ កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុង ភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួនដើម្បីតាមដានត្រួតពិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសក្រុមប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមករវាងប្រទេស ជិតខាង និងបានបន្តកិច្ចសហប្រតិបត្តិការល្អដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធីឈរលើ ស្មារតីគោរពគ្នាទៅវិញទៅស្រុក។

សភាពការណ៍សន្តិសុខ សណ្ដាប់ភ្ជាប់សាធារណៈក្នុងប្រទេសមានភាពស្ងប់ស្ងាត់ និងយោធិពល ខេមរភូមិន្ទបានម្ចាស់ការនិងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ ព្រមទាំងបានចូលរួមការពារ សន្តិសុខ សុវត្ថិភាពថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី និងចូលប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ គណៈប្រតិភូអន្តរជាតិនិងកម្មវិធីផ្សេងៗប្រកបដោយសុវត្ថិភាព។

ក្រៅពីនេះ បានសហការជាមួយបណ្ដាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានា គោរព និងអនុវត្តបទបញ្ហាបង្រ្កាបសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដី ការនេសាទខុសច្បាប់ ការបំផ្លិចបំផ្លាញធនធានធម្មជាតិនិងសកម្មភាពគេចពន្ធ ដោយទទួលបាននូវលទ្ធផលល្អ។ ទន្ទឹមនោះក៏បានត្រៀមលក្ខណៈ ដើម្បីចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយនានា ផងដែរ។ ក្នុងចំណោម បទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈិមកើតឡើងចំនួន២៦៨លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាប និងស្រាវជ្រាវបង្ក្រាបបានចំនួន១៤៥លើក។

កងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត នយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទការងារ កសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្ដុភារហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈ បច្ចេកទេសនិងកែច្នៃជួសជុលថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពរឿងបំពាក់ ការងារលើកកម្ពស់ សុខុមាលភាពកងទ័ព និងគ្រួសារ ការងារគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្ដាញទំនាក់ទំនងបញ្ជូនសារ ការងារកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូនិងសំណង់ផ្សេងៗក្នុងកងទ័ព ការងារគ្រប់គ្រងអចលនទ្រព្យ ការងារការបរទេសយោធា ការងារគ្រប់គ្រងវិមានឈ្នះ ឈ្នះនិងប្រវត្តិសាស្ត្រយោធា ការងារចូលរួមរបស់កម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងការងារមួយចំនួនទៀតដោយសម្រេចបាននូវលទ្ធផលល្អ។

កងយោធពលខេមរភូមិន្ទ បានបន្តការចូលរួមជាមួយបណ្តាស្ថាប័នរាជរដ្ឋាភិបាលទប់ស្កាត់ការទន្ទ្រានកាន់កាប់ដី ការនេសាទខុស ច្បាប់និងការគេចពន្ធដើម្បីបង្កើនចំណូលរដ្ឋ ពិសេសជំរុញអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការបង់ពន្ធរថយន្តគ្មានពន្ធគ្រប់ប្រភេទ និងអនុវត្តវិធានការនានាឲ្យមានប្រសិទ្ធភាព។

កងយោធពលខេមរភូមិន្ទ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ អនុក្រឹត្យ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីបង្កើន ប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាពការងារលើគ្រប់វិស័យនៅក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងពង្រឹងនិង ពង្រីកកិត្យានុភាពនៅក្នុងសង្គមជាតិនិងនៅលើឆាកអន្តរជាតិៗ

កងយោធពលខេមរភូមិន្ទ បន្តជំរុញអនុវត្តវិធានការសុខាភិបាល “ការពារ និង៣កុំ” ដើម្បីទប់ស្កាត់រការក្នុង រីករាលដាលនៃជំងឺកូរីដ-១៩ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង