តម្លៃប្រេងឆៅបានធ្លាក់ចុះទាប បន្ទាប់ពីអង្គការ OPEC+ យល់ព្រមបង្កើនការផលិតប្រេង ចាប់ពីខែសីហា

Reuters៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters តម្លៃប្រេងឆៅ នាថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ បានធ្លាក់ចុះទាប បន្ទាប់ពីអង្គការ OPEC+ យល់ព្រមបង្កើនការផលិតប្រេង ចាប់ពីខែសីហា ខណៈដែលការនាំចេញពីប្រទេសផលិតសំខាន់ៗ តាមច្រកសមុទ្រ Hormuz ក៏កំពុងងើបឡើងវិញ ដែលអាចបន្ថែមទៅលើការផ្គត់ផ្គង់សកល។
គិតត្រឹមព្រឹកថ្ងៃចន្ទ ប្រេងឆៅប្រភេទ Brent មានតម្លៃ ៧១,៨៨ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ៦៨,៥៨ដុល្លារក្នុងមួយបារ៉ែល។ បើប្រៀបធៀបនឹងសប្តាហ៍មុន តម្លៃប្រេងទាំង ២ប្រភេទនេះ មានការប្រែប្រួលតិចតួច តាមនិន្នាការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក។
វិនិយោគិន បានតាមដានយ៉ាងដិតដល់លើកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដែលនឹងកំណត់ជោគវាសនានៃការដឹកជញ្ជូន តាមច្រកសមុទ្រ Hormuz ខណៈកំពុងតាមដានការងើបឡើងវិញនៃលំហូរប្រេងចេញពីតំបន់ឈូងសមុទ្រ៕
