**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

អេមីរ៉ាតអារ៉ាប់រួមថា យន្តហោះដ្រូនដែលកំណត់គោលដៅរោងចក្រនុយក្លេអ៊ែររបស់ខ្លួន កាលពីសប្តាហ៍មុន គឺចេញមកពីប្រទេសអ៉ីរ៉ាក់ ពីកន្លែងដែលក្រុមគាំទ្រដោយអ៉ីរ៉ង់


ឌូបៃ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP អេមីរ៉ាតអារ៉ាប់រួម (UAE) បានឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ថាយន្តហោះដ្រូនដែលកំណត់គោលដៅរោងចក្រនុយក្លេអ៊ែររបស់ខ្លួន កាលពីសប្តាហ៍មុន គឺចេញមកពីប្រទេសអ៉ីរ៉ាក់ ពីកន្លែងដែលក្រុមគាំទ្រដោយអ៉ីរ៉ង់ បើកការវាយប្រហារជាច្រើនអំឡុងពេលនៃសង្រ្គាមមជ្ឈិមបូព៌ា។

ដ្រូនមួយគ្រឿងបានវាយប្រហារម៉ាស៉ីនភ្លើង ជិតរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់របស់ពិភពអារ៉ាប់ នៅតំបន់ Barakah ទីក្រុង Abu Dhabi កាលពីថ្ងៃអាទិត្យ បង្កឱ្យមានអគ្គីភ័យ ប៉ុន្តែគ្មានអ្នករងរបួស ឬការលេចធ្លាយសារធាតុវិទ្យុសកម្មទេ។ ដ្រូនពីរផ្សេងទៀតត្រូវបានស្ទាក់ចាប់។

តាមក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួម «ជាផ្នែកមួយនៃការស៉ើបអង្កេតដែលកំពុងបន្ត ជុំវិញការកំណត់គោលដៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Barakah កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លទ្ធផលតាមដាន និងត្រួតពិនិត្យបច្ចេកទេសបញ្ជាក់ថា ដ្រូនទាំង ៣គ្រឿងនោះ មានប្រភពមកពីទឹកដីអ៉ីរ៉ាក់»។

ក្រសួងបានបន្ថែមថា មានដ្រូន ៦គ្រឿងហោះមកពីប្រទេសអ៉ីរ៉ាក់ និងព្យាយាមកំណត់គោលដៅស៉ីវិល និងតំបន់សំខាន់ៗ ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ៕

អត្ថបទដែលជាប់ទាក់ទង