**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

ស្ថានភាពរីករាលដាលវីរុសអេបូឡានៅកុងហ្គោ បាននិងកំពុងធ្លាក់ចូលក្នុងដំណាក់កាលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីកត់ត្រាអ្នកស្លាប់ថ្មីចំនួន២៦នាក់បន្ថែមទៀត ត្រឹមរយៈពេល២៤ម៉ោង


កុងហ្គោ៖ បន្ទាប់ពីអាជ្ញាធរសុខាភិបាល កត់ត្រាអ្នកស្លាប់ថ្មីចំនួន២៦នាក់បន្ថែមទៀត ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី១៩ឧសភាម្សិលមិញ បានធ្វើឱ្យស្ថានភាពរីករាលដាលនៃវីរុសអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ភាគខាងកើត បាននិងកំពុងធ្លាក់ចូលទៅក្នុងដំណាក់កាលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។

ការកើនឡើងយ៉ាងគំហុកនេះ រុញច្រានចំនួនអ្នកបាត់បង់ជីវិតសរុបកើនដល់១៣១នាក់ ក្នុងចំណោមអ្នកសង្ស័យថា មានផ្ទុកវីរុសចំនួន៥៤៣ករណី និងករណីវិជ្ជមានច្បាស់ការណ៍ចំនួន៣៣ករណី ព្រមទាំងឆ្លងរាលដាលដល់ប្រទេសជិតខាងដូចជា អ៊ូហ្គង់ដា (Uganda) ២ករណីផងដែរ។

កាលពីសប្តាហ៍មុន អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដហាណូម ហ្គេប្រីយេស៊ូស (Tedros Adhanom Ghebreyesus) បានប្រកាសដាក់តំបន់ផ្ទុះអាសន្ននៃវីរុសអេបូឡាប្រភេទកម្រ Bundibugyo នេះ ជា «អាសន្នសុខភាពសាធារណៈដែលគួរឱ្យបារម្ភជាអន្តរជាតិ»

អ្វីដែលធ្វើឱ្យក្រុមអ្នកជំនាញព្រួយបារម្ភបំផុតនោះ គឺ វីរុសនេះ បានសម្ងំរីករាលដាលជាច្រើនសប្តាហ៍ដោយគ្មាននរណាដឹង នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅណែនណាន់តាន់តាប់ និងជាកន្លែងដែលកំពុងរងការបំផ្លិចបំផ្លាញដោយសារជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ ធ្វើឱ្យក្រុមគ្រូពេទ្យពិបាកចុះទៅពិនិត្យ។

ជាងនេះទៅទៀត ទីក្រុងធំ ដែលមានប្រជាជនរាប់សែននាក់រស់នៅ គឺ ទីក្រុងប៊ូតេមបូ (Butembo) ក៏ទើបតែបានរកឃើញអ្នកឆ្លង២ករណីដំបូងគេបង្អស់ កាលពីដើមសប្តាហ៍នេះផងដែរ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឆ្លងព្រំដែនប្រទេស អាជ្ញាធរអ៊ូហ្គង់ដា បានចាប់ផ្ដើមរឹតបន្តឹង និងកម្រិតការធ្វើដំណើរឆ្លងកាត់ព្រំដែនហើយ ខណៈប្រជាជនកុងហ្គោដែលព្យាយាមឆ្លងដែនចូលទៅកាន់ប្រទេសរ្វាន់ដា (Rwanda) ក៏កំពុងត្រូវបានគេឃាត់ខ្លួននៅតាមច្រកព្រំដែនដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង