**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

តំបន់ភាគនិរតី និងភាគកណ្ដាលប្រទេសចិន កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយធម្មជាតិ មនុស្សយ៉ាងហោចណាស់១១នាក់បាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតត្រូវជម្លៀស

ចិន៖ បើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅនេះ បានបញ្ជាក់ថា តំបន់ភាគនិរតី និងភាគកណ្ដាលនៃប្រទេសចិន កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយធម្មជាតិផ្ទួនៗ ទាំងគ្រោះទឹកជំនន់ និងរញ្ជួយដី បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១១នាក់បាត់បង់ជីវិត និងរាប់ពាន់នាក់ទៀត ត្រូវជម្លៀសខ្លួនទៅកាន់ទីទួលមានសមុវត្ថិភាពបន្ទាន់។

ហេតុការណ៍ដ៏សោកសង្រេងមួយបានកើតឡើងនៅក្នុងតំបន់ស្វយ័តក្វាងស៊ី (Guangxi) ដោយរថយន្តភីកអាប់ (Pickup) មួយគ្រឿងដឹកអ្នកដំណើរ១៥នាក់ បានធ្លាក់ចូលទៅក្នុងទន្លេដែលកំពុងមានទឹកជំនន់ហូរយ៉ាងគំហុក បណ្ដាលឱ្យមនុស្ស៩នាក់ស្លាប់។ ជនរងគ្រោះទាំងនោះ គឺជាប្រជាកសិករដែលកំពុងធ្វើដំណើរត្រឡប់មកពីដាំដំឡូងជ្វាវិញ ហើយរថយន្តបានជួបគ្រោះថ្នាក់ពេលកំពុងបើកឆ្លងកាត់ស្ពានមួយដែលលិចលង់ដោយសារទឹកជំនន់។ ក្នុងថ្ងៃដដែលនោះ តំបន់ក្វាងស៊ីក៏បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត៥,២រ៉ិចទ័រថែមទៀត ដែលបានសម្លាប់មនុស្ស២នាក់ និងបង្ខំឱ្យពលរដ្ឋជាង៧ពាន់នាក់ត្រូវរត់ភៀសខ្លួន។

ទន្ទឹមនឹងនេះ ស្ថានភាពភ្លៀងធ្លាក់ខ្លាំងបានរំកិលទៅបោកបក់ខេត្តភាគកណ្ដាល និងភាគខាងកើតដូចជា ខេត្តជាំងស៊ី (Jiangxi), ហ៊ូណាន (Hunan) និងហឺប៉ី (Hubei)។ នៅក្នុងទីក្រុងយីចាង Yichang នៃខេត្តហឺប៉ី កម្រិតទឹកភ្លៀងបានធ្លាក់បំបែកកំណត់ត្រាប្រវត្តិសាស្ត្រក្នុងរយៈពេល៣៦ឆ្នាំ ធ្វើឱ្យអាជ្ញាធរចិនសម្រេចបិទតំបន់ទេសចរណ៍ និងផ្អាកការសិក្សាក្រៅថ្នាក់។

ដោយឡែក ទីក្រុងជីងចូវ Jingzhou ក៏បានប្រកាសផ្អាកការងារ និងអាជីវកម្មទាំងស្រុងជាបណ្ដោះអាសន្ន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់។

មជ្ឈមណ្ឌលឧតុនិយមជាតិចិន បានព្រមានថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃបន្ថែមទៀត ដែលអាចបង្កជាជំនន់ទឹកភ្លៀង និងការរអិលបាក់ដីនៅតាមតំបន់ភ្នំ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង