**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង**សម្ដេចធិបតី៖ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល

ព្រឹទ្ធសភាហ្វីលីពីន ប្រកាសចាប់ផ្តើមនីតិវិធីជាផ្លូវការ ដើម្បីទម្លាក់អនុប្រធានាធិបតី លោកស្រី សារ៉ា ឌូទើតេ ចេញពីតំណែង

ម៉ានីល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ព្រឹទ្ធសភាហ្វីលីពីន ក្នុងនាមជាតុលាការជំនុំជម្រះក្តី នៅថ្ងៃចន្ទនេះ បានប្រកាសចាប់ផ្តើមនីតិវិធីជាផ្លូវការ ដើម្បីទម្លាក់អនុប្រធានាធិបតី លោកស្រី សារ៉ា ឌូទើតេ (Sara Duterte) ចេញពីតំណែង។

ការចោទប្រកាន់នេះអាចនឹងបំផ្លាញមហិច្ឆតារបស់លោកស្រីក្នុងការឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២៨ ប្រសិនបើរកឃើញថាមានកំហុស។

នីតិវិធីផ្លូវច្បាប់នេះប្រព្រឹត្តទៅចំពេលមានភាពចលាចលនយោបាយយ៉ាងខ្លាំង បន្ទាប់ពីសមាជិកព្រឹទ្ធសភា លោក រ៉ូណាល់ ដេឡា រ៉ូសា (Ronald dela Rosa) ដែលកំពុងរងការតាមចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបង្ហាញខ្លួនជាថ្មីក្រោយលាក់ខ្លួនអស់ ៦ខែ។

ការបង្ហាញខ្លួនរបស់ លោក ដេឡា រ៉ូសា បានជួយគាំទ្រឱ្យលោក អាឡាន់ ភីធើ កាយេតាណូ (Alan Peter Cayetano) ដែលជាសម្ព័ន្ធមិត្តរបស់លោកស្រី សារ៉ា បានឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភា ដើម្បីក្តោបក្តាប់ការជំនុំជម្រះក្តីនេះ។

គួរបញ្ជាក់ថា ទោះបីជាតុលាការនៅមិនទាន់កំណត់ថ្ងៃបើកសវនាការសួរដេញដោលជាក់លាក់នៅឡើយក្តី ប៉ុន្តែតុលាការបានទុកពេល ១០ថ្ងៃ ឱ្យលោកស្រី សារ៉ា អាយុ ៤៧ឆ្នាំ ដើម្បីឆ្លើយតបជាលាយលក្ខណ៍អក្សរជុំវិញការចោទប្រកាន់ពីបទកិបកេងថវិការដ្ឋ ការប្រមូលទ្រព្យសម្បត្តិដោយខុសច្បាប់ និងការគំរាមសម្លាប់ប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) រួមទាំងស្រ្តីទីមួយ។ ជាការឆ្លើយតប លោកស្រីបានទាត់ចោលរាល់ការចោទប្រកាន់ ដោយចាត់ទុកថាវាគ្រាន់តែជារឿងនយោបាយតែប៉ុណ្ណោះ៕ 

អត្ថបទដែលជាប់ទាក់ទង