ក្រសួងសុខាភិបាលកុងហ្គោ៖ មនុស្សចំនួន ៨០នាក់បានស្លាប់នៅក្នុងការផ្ទុះឡើងនៃមេរោគអេបូឡាថ្មី ក្នុងខេត្ត Ituri ភាគខាងកើតប្រទេស

Kinshasa៖ បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានឱ្យដឹងថា មនុស្សចំនួន ៨០នាក់បានស្លាប់នៅក្នុងការផ្ទុះឡើងនៃមេរោគអេបូឡាថ្មី ក្នុងខេត្ត Ituri ភាគខាងកើតប្រទេស។
លោក Samuel Roger Kamba Mulamba រដ្ឋមន្ត្រីក្រសួងសុខាភិបាល និយាយថា គំរូដែលបានធ្វើតេស្តកាលពីថ្ងៃព្រហស្បតិ៍ បញ្ជាក់ពីករណីចំនួន ៨នៃមេរោគ Bundibugyo ក្នុងជំងឺអេបូឡា នៅទីក្រុង Rwampara, Mongwalu និង Bunia។
ក្រសួងសុខាភិបាលថា រហូតមកដល់ពេលនេះមានករណីសង្ស័យថាមានមេរោគចំនួន ២៤៦ករណី។ ការសង្ស័យផ្តេីមចេញពីគិលានុបដ្ឋាយិកាម្នាក់បានស្លាប់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Evangelical ក្នុងទីក្រុង Bunia បន្ទាប់ពីចេញរោគសញ្ញាដែលរួមមានគ្រុនក្តៅ ហូរឈាម ក្អួត និងចុះខ្សោយកម្លាំង។
រដ្ឋាភិបាលកុងហ្គោ បានបើកដំណើរការមណ្ឌលសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ ពង្រឹងការតាមដានជំងឺរាតត្បាត និងមន្ទីរពិសោធន៍ និងបានបញ្ជាឱ្យដាក់ពង្រាយក្រុមឆ្លើយតបរហ័ស៕
