ក្រុមហ៊ុនអាកាសចរណ៍ Air India នឹងកាត់បន្ថយជើងហោះហើរអន្តរជាតិដោយសារបញ្ហាឡើងថ្លៃប្រេងឥន្ធនៈ

BENGALURU៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ Air India នឹងកាត់បន្ថយជើងហោះហើរអន្តរជាតិមួយចំនួន ជាបណ្តោះអាសន្ន នៅចន្លោះខែមិថុនា និងខែសីហា ដោយលើកឡើងពីកត្តារឹតត្បិតក្នុងតំបន់ខ្លះ និងបញ្ហាឡើងថ្លៃប្រេងឥន្ធនៈយន្តហោះ។
សង្រ្គាមអ៉ីរ៉ង់ បង្កឱ្យមានការបិទដែនអាកាស បង្ខំឱ្យប្រើប្រាស់ផ្លូវវាង និងជំរុញឱ្យប្រេងឥន្ធនៈឡើងថ្លៃ ដែលបន្ថែមសម្ពាធលើក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការនៅជុំវិញពិភពលោក។
Air India នឹងផ្អាកជើងហោះហើរ Delhi-Chicago និងជើងហោះហើរ Mumbai-New York ហើយនៅអឺរ៉ុប ក្រុមហ៊ុននឹងកាត់បន្ថយសេវាកម្មដ៏មមាញឹកពីទីក្រុង Delhi ទៅទីក្រុងប៉ារីស ប្រទេសបារាំង និងពីទីក្រុង Delhi ទៅទីក្រុង Milan ទីក្រុង Rome ប្រទេសអ៉ីតាលី។ នៅអាស៉ី ជើងហោះហើររវាងទីក្រុង Delhi និងទីក្រុង Shanghai របស់ចិន ត្រូវបិទបណ្តោះអាសន្ន៕
