**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ

កម្មករនិយោជិតពេញចិត្តវេទិកានៃកិច្ចសន្ទនាសង្គមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភាជាមួយរដ្ឋាភិបាល ព្រោះជាវិធីសាស្ត្រលឿនរហ័សក្នុងការដាក់សំណើរនិងសំណូមពរផ្សេងៗជាងការហែរក្បួនដាក់ញត្តិ

(ភ្នំពេញ)៖ កម្មករនិយោជិត សហជីព កសិករ រួមជាមួយសមាគម និងអង្គការសង្គមស៊ីវិល ប្រមាណជាង ១ពាន់នាក់ បង្ហាញការពេញចិត្តក្នុងការចូលរួមវេទិកានៃកិច្ចសន្ទនាសង្គមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ជាមួយរាជរដ្ឋាភិបាលព្រោះវេទិកានេះអាចជួយឱ្យកម្មករនិយោជិត និងកសិករ អាចបង្ហាញពីសំណើរ និងសំណូមពរ បានលឿនរហ័សទៅដល់រាជរដ្ឋាភិបាលជាងការហែរក្បួនដាក់ញត្តិឬឆ្លើយឆ្លងតាមប្រព័ន្ធផ្សព្វផ្សាយ។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា វេទិការនៃកិច្ចសន្ទនាសង្គមនេះ បានបើកឱកាសដល់និយោជក សហជីព និងអង្គការសង្គមស៊ីវិល ជួបពិភាក្សាគ្នាដោយផ្ទាល់ក្នុងការផ្លាស់ប្តូរទស្សនៈ និងដាក់ចេញអនុសាសន៍គោលនយោបាយស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម ដែលកម្មករ កសិករកំពុងជួបប្រទះពាក់ព័ន្ធសិទ្ធិការងារ សេរីភាពសហជីព ប្រាក់ឈ្នួលសមរម្យ សុវត្ថិភាព សុខភាពការងារ និងពង្រីកកិច្ចគាំពារសង្គម។ មិនតែប៉ុណ្ណោះ កម្មករនិយោជិត និងកសិករ ក៏អាចលើកពីសំណូមពរ និងសំនួរផ្សេងៗដោយផ្ទាល់បានផងដែរ។

លោកបញ្ជាក់ថា៖«វេទិកានេះ គឺជាលំហរួមសម្រាប់រដ្ឋាភិបាល សហជីព និយោជក កម្មករ កសិករ និងភាគីពាក់ ព័ន្ធទាំងអស់ ចូលរួមពិភាក្សា និងស្វែងរកដំណោះស្រាយរួមពាក់ព័ន្ធនឹងសិទ្ធិការងារ ប្រាក់ឈ្នួលសមរម្យ សុវត្ថិភាពការងារ ការពង្រីកគាំពារសង្គម និងវិធានការឆ្លើយតបវិបត្តិសកល»។

អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកានោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញក្តីរីករាយ និងអរគុណដល់បងប្អូនកម្មករនិយោជិត សហជីព កសិករ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានជ្រើសរើសវិធីសាស្ត្រលឿនរហ័ស និងមានប្រសិទ្ធិភាពក្នុងការជួបជុំពិភាក្សាគ្នានៅថ្ងៃនេះ ប្រសើរជាងការដើរដាក់លិខិត ឬឆ្លើយឆ្លងតាមប្រព័ន្ធផ្សព្វផ្សាយ។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា៖ «អ្វីដែលបងប្អូនរៀបចំវេទិកាសាធារណៈថ្ងៃនេះ គឺប្រាកដជាចង់ឱ្យបានសំឡេង ចង់ឱ្យបានសំណូមពររបស់បងប្អូននេះលឺដល់រដ្ឋាភិបាល ហើយប្រគល់ញត្តិ ប្រគល់សំណើរ ប្រគល់សំណូមពរហ្នឹង ឱ្យបានលឿន ចឹងវិធីដែលលឿន ប្រហែលមិនចាំបាច់ដើរកាត់រង្វង់មូលអីច្រើនទេ យើងមកកន្លែងនេះ ជួបជុំគ្នា បើថាត្រូវឆ្ងល់អី សួរគ្នាត្រង់ៗតែម្តង»។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងការងារនឹងទទួលសំណើរ សំណូមពរ ឬបណ្តឹងរបស់បងប្អូនកម្មករនិយោជិតដើម្បីរកដំណោះស្រាយលឿនរហ័សទាន់ពេលវេលា មិនថាបងប្អូនប្រកបការងារក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធក៏ដោយឱ្យតែមានបញ្ហាពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ ក៏ដូចជាអត្ថប្រយោជន៍។

សូមជម្រាបជូនថា វេទិកានៃកិច្ចសន្ទនាសង្គមជាមួយរាជរដ្ឋាភិបាលបានធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រៀបចំដោយ សហភាពការងារកម្ពុជា (CLC) សហភាពចលនាកម្មករកម្ពុជា (CCW) សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) រួមជាមួយសហជីព សមាគម កម្មករ កសិករ និងអង្គការសង្គមស៊ីវិល នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី១ ខែឧសភានេះ ធ្វើឡើងក្រោមប្រធានបទ “គោលនយោបាយឆ្លើយតប គាំពារសង្គម សិទ្ធិការងារ និងវិបត្តិសកល” ដោយមានអ្នកចូលរួមជាង ១ពាន់នាក់៕

អត្ថបទដែលជាប់ទាក់ទង