**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក

ការអនុវត្តវិធានការបិទខ្ទប់របស់អាមេរិកទៅលើនាវាដែលចេញចូលកំពង់ផែអ៊ីរ៉ង់ ហាក់មិនសូវមានឥទ្ធិពលទៅលើចរាចរណ៍នៅច្រកសមុទ្រហ័រមូសនោះទេ

ឡុងដ៍៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃដំបូងនៃការអនុវត្តវិធានការបិទខ្ទប់របស់សហរដ្ឋអាមេរិកទៅលើនាវាដែលចេញចូលកំពង់ផែអ៊ីរ៉ង់ ហាក់មិនសូវមានឥទ្ធិពលទៅលើចរាចរណ៍នៅច្រកសមុទ្រហ័រមូសនោះទេ កាលពីថ្ងៃអង្គារ ដោយទិន្នន័យបង្ហាញថានាវាចំនួនយ៉ាងតិច ៨គ្រឿង រួមទាំងនាវាដឹកប្រេងដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ចំនួន ៣គ្រឿងផង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ។

ការបិទខ្ទប់នេះត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅប្រទេសប៉ាគីស្ថានទទួលបរាជ័យ ដែលធ្វើឱ្យចរាចរណ៍ជារួមធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងមុនពេលសង្គ្រាមផ្ទុះឡើងនៅចុងខែកុម្ភៈ។

ទោះជាយ៉ាងណា បញ្ជាការដ្ឋានកណ្តាលរបស់យោធាអាមេរិកបានអះអាងថា ក្នុងរយៈពេល ២៤ម៉ោងដំបូង មិនមាននាវាណាមួយអាចឆ្លងកាត់ការបិទខ្ទប់ឆ្ពោះទៅកាន់អ៊ីរ៉ង់បានឡើយ ដោយនាវាចំនួន ៦គ្រឿងបានយល់ព្រមបង្វែរទិសដៅត្រឡប់ទៅកាន់កំពង់ផែអ៊ីរ៉ង់វិញ តាមការបង្គាប់បញ្ជារបស់កងទ័ពអាមេរិក។

ចំពោះនាវាទាំង ៣គ្រឿងដែលជាប់ពាក់ព័ន្ធនឹងអ៊ីរ៉ង់ ប៉ុន្តែអាចឆ្លងកាត់ការបិទខ្ទប់បាននោះ គឺដោយសារតែពួកវាមិនបានធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែរបស់ប្រទេសអ៊ីរ៉ង់ឡើយ ពោលគឺកំពុងឆ្ពោះទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងអ៊ីរ៉ាក់។

ជុំវិញបញ្ហានេះ ក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ បានថ្កោលទោសចំណាត់ការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក ថាជាទង្វើ «គ្រោះថ្នាក់ និងខ្វះការទទួលខុសត្រូវ» ព្រមទាំងព្រមានថាវានឹងធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើងថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង