**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”

រដ្ឋមន្ត្រីការបរទេសអាស៊ានបានអំពាវនាវដល់សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ឱ្យបន្តកិច្ចចរចាដើម្បីឈានទៅរកការបញ្ចប់ជម្លោះ

បរទេស៖ នាថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានអំពាវនាវដល់សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ឱ្យបន្តកិច្ចចរចាដើម្បីឈានទៅរកការបញ្ចប់ជម្លោះរបស់ពួកគេជាអចិន្ត្រៃយ៍ ព្រមទាំងជំរុញឱ្យមានការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ប្រមុខការទូតអាស៊ានទាំង១១ប្រទេស បានទាមទារឱ្យមានការស្តារឡើងវិញនូវការធ្វើនាវាចរណ៍ និងជើងហោះហើរប្រកបដោយសុវត្ថិភាព និងគ្មានការរារាំងនៅច្រកសមុទ្រហ័រមូស។

លើសពីបញ្ហាសន្តិសុខ អាស៊ានបានគូសបញ្ជាក់យ៉ាងច្បាស់អំពីផលប៉ះពាល់នៃជម្លោះនេះមកលើស្ថិរភាពតំបន់ ជាពិសេសលើខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល និងស្បៀងអាហារ ដោយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការផ្តល់អាទិភាពដល់សន្តិសុខថាមពលសម្រាប់ប្រទេសសមាជិក អំឡុងពេលមានវិបត្តិ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ម៉ា. ថេរ៉េសា ឡាសារ៉ូ (Ma. Theresa Lazaro) បានបញ្ជាក់ថា អង្គប្រជុំបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តពង្រឹងយន្តការតំបន់ជាមួយ ចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ការខ្វះខាតស្បៀង និងការឡើងថ្លៃទំនិញ ព្រមទាំងបានពិភាក្សាពីការស្វែងរកប្រភពជីកសិកម្ម និងលទ្ធភាពបង្កើតប្រព័ន្ធទំនាក់ទំនងដោះស្រាយវិបត្តិបន្ទាន់របស់អាស៊ាន។ ក្នុងនាមជាប្រធានអាស៊ាន លោកស្រីបានសង្កត់ធ្ងន់ថា ហ្វីលីពីនប្តេជ្ញាបន្តរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំនៅខែឧសភាខាងមុខ ដែលនឹងផ្តោតសំខាន់លើសន្តិសុខស្បៀង ថាមពល និងសុវត្ថិភាពប្រជាពលរដ្ឋជាចម្បង៕

អត្ថបទដែលជាប់ទាក់ទង