សម្ដេចធិបតី រំលឹកគុណដល់វីរកងទ័ពទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ឈរជើងយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកកម្ពុជា ពីការឈ្លានពាន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងរំលឹកគុណដល់វីរកងទ័ពទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំជម្នះគ្រប់ឧបសគ្គ ឈរជើងយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកកម្ពុជា ពីការឈ្លានពានរបស់ទាហានសៀម។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ ប្រវែង១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្ដាល-សមុទ្រ ខេត្តកែប នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតី ក៏បានបញ្ជាក់អំពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលការរស់នៅរបស់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយការធ្វើផ្ទះស្នាក់នៅសមរម្យជាបណ្ដោះអាសន្ន បើទោះផ្ទះថ្មី មិនដូចផ្ទះចាស់ ដែលបានកសាងមកអស់២០-៣០ឆ្នាំ ដោយកម្លាំងញើសឈាមនោះក៏ដោយ។ រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំដោះស្រាយជាជំហានៗ៕

