រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំស្តីពីការប្រមូលព័ត៌មាន អំពីតម្រូវការគម្រោងសកម្មភាពសម្រាប់រៀបចំកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល(២០២៧-២០២៩) របស់រដ្ឋបាលខេត្ត

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោក លន់ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការប្រមូលព័ត៌មាន អំពីតម្រូវការគម្រោងសកម្មភាពសម្រាប់រៀបចំកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល(២០២៧-២០២៩) របស់រដ្ឋបាលខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់ លោក លោកស្រីប្រធានអនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីជំនាញ់ពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ គ រដ្ឋបាលសាលាខេត្ត៕

