**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

អាមេរិក អ៉ីរ៉ង់ និងក្រុមអ្នកសម្រុះសម្រួលក្នុងតំបន់ កំពុងតែព្យាយាមចរចាអំពីលក្ខខណ្ឌ សម្រាប់បទឈប់បាញ់មួយ ដែលអាចនាំទៅរកការបិទបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍


មជ្ឈិមបូព៌ា៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios ដោយផ្អែកលើប្រភពពីអាមេរិក អ៉ីស្រាអែល និងពីក្នុងតំបន់ បានរាយការណ៍ថា សហរដ្ឋអាមេរិក អ៉ីរ៉ង់ និងក្រុមអ្នកសម្រុះសម្រួលក្នុងតំបន់ កំពុងតែព្យាយាមចរចាអំពីលក្ខខណ្ឌ សម្រាប់បទឈប់បាញ់មួយ មានរយៈពេល៤៥ថ្ងៃ ដែលអាចនាំទៅរកការបិទបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦។

សេចក្តីរាយការណ៍ខាងលើ បាននិយាយថា ភាគីចរចាកំពុងតែជជែកអំពីលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងមួយចែកជា២ដំណាក់កាល។ ដំណាក់កាលទី១ គឺបទឈប់បាញ់៤៥ថ្ងៃ ហើយអំឡុងពេលនោះ ការបិទបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍ នឹងត្រូវចរចា។ រីឯដំណាក់កាលទី២ គឺកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមជាផ្លូវការ។ រយៈពេលបទឈប់បាញ់ អាចពន្យារបាន ប្រសិនបើត្រូវការពេលវេលាបន្ថែម សម្រាប់ការចរចា។

គួរបញ្ជាក់ថា នាថ្ងៃចន្ទនេះ បញ្ជាការដ្ឋានកណ្តាលរបស់យោធាអ៉ីរ៉ង់ បានព្រមានថា ខ្លួននឹងធ្វើការសងសឹកកាន់តែខ្លាំងក្លាជាងមុន ទៅទៀត ប្រសិនបើសត្រូវហ៊ានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិល នៅក្នុងប្រទេសអ៉ីរ៉ង់។ ការព្រមាននោះ ធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៉ីវិលនិងថាមពលរបស់អ៉ីរ៉ង់ឱ្យខ្ទេចគ្មានសល់ ដោយទាមទារឱ្យទីក្រុងតេហេរ៉ង់ ឱនក្បាលទទួលយកការទាមទាររបស់លោក ឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ។

លោក ត្រាំ បានទុកពេលឱ្យអ៉ីរ៉ង់ ដល់ត្រឹម ម៉ោង៨យប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ហើយបើគ្មានកិច្ចព្រមព្រៀងទេនោះ លោកថាអ៉ីរ៉ង់នឹងត្រូវប្រឈមមុខជាមួយផលវិបាក ប្រៀបដូចជាឋាននរក៕

អត្ថបទដែលជាប់ទាក់ទង