នគរបាលបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងប្រដេញកាប់គ្នាប្រសាចពេញដងផ្លូវ ឃាត់បានចំនួន៥នាក់

ភ្នំពេញ៖ នាយប់អធ្រាត្រឈានចូលថ្ងៃទី៥ខែមេសាឆ្នាំ២០២៦ កម្លាំង អន្តរាគមន៍តម្រួតបទបញ្ជាបានចប់ពីគោលដៅអនុវត្ថជាតិស្រវឹង បានដកកម្លាំងចូលមកអង្គភាពវិញក៏ប្រទះឃើញក្មេងទំនេីងមួយក្រុមប្រដេញកាប់គ្នាប្រមាណចំនួន៥ម៉ូតូ ប្រសាចពេញដងផ្លូវ កម្លាំងអន្តរាគម៍និងតម្រួតបទបញ្ជាក៏បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នឹងម៉ូតូចំនួនមួយគ្រឿង រួចក៏បន្តប្រដេញតាមទៅដល់ក្រោយក្រសួងបរិស្ថាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ម៉ូតូ១ គ្រឿងនឹងដាវកែច្នៃចំនួន១ដេីម
– suzaki nex ០២៥ ពាក់ស្លាកលេខ ( 1MJ-8734 ភ្នំពេញ)
– Honda Dream ០២៥ ពាក់ស្លាកលេខ( 1K-3577 ព្រះសីហនុ)
ទូរស័ព្ទ ដកហូតពីជនសង្ស័យចំនួន៤គ្រឿង។
បច្ចុប្បន្នក្មេងទំនើងជាជនសង្ស័យទាំង៥នាក់ និងវត្ថុតាង បញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌដើម្បីចាត់ការតាមផ្លូវច្បាប់៕

